ខេត្តត្បូងឃ្មុំ ÷ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចូលរួមអបអរ ដែលភរិយារបស់លោក អ៊ី អ៊ុលវី អនុប្រធានផ្នែករដ្ឋបាល នៃសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ដែលទើបនឹងសម្រាលកូន។
ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ធី ម៉ានី ប្រធានសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ និងសហការី បានចុះសួរសុខទុក្ខ ចូលរួមអបអរ និងនាំយកអំណោយជាសម្ភារទារក និងថវិកាមួយចំនួន ជូនដល់ភរិយារបស់លោក អ៊ី អ៊ុលវី អនុប្រធានផ្នែករដ្ឋបាល នៃសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ដែលទើបនឹងសម្រាលបានកូនស្រី ។
លោក អ៊ី អ៊ុលវី និងគ្រួសារបានសម្តែងនូវក្តីរំភើបរីករាយជាអនេក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលតែងតែគិតគូរពីសុខទុក្ខ ជួយសម្រួលការលំបាក និងនៅជាប់ជាមួយសមាជិកគ្រប់រូប។
សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម ៕