ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ចំនួន ៦,៧៩១​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ចំនួន ៦,៧៩១​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ចំនួន​៦,៧៩១​នាក់ រួម​មាន​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត មកពី ៤​សាខា (​ភ្នំពេញ កំពង់ចាម កំពង់ធំ និង​កំពត​)​។ ក្នុងចំណោម​និស្សិត​ជ័យលាភី​នេះ មាន​និស្សិត​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ចំនួន ១៧៨​នាក់ នារី ១០៥​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​នា​ថ្ងៃនេះ​។​សម្តេច​តេជោ មានប្រសាសន៍​កោតសរសើ​រ​ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។ បើ​គ្មាន​ធនធាន​មនុស្ស​ទេ គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បានឡើយ ដូច្នេះ​ត្រូវ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​កំពុង​បំពេញ​សេចក្តីត្រូវកា​រលើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការអប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ផ្តើមចេញ​ពី​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច និង​អ្នកចេះ​តិច បង្រៀន​អ្នក​មិនចេះ រហូត​ដល់​សព្វថ្ងៃនេះ យើង​មាន​លោកគ្រូ​អ្នកគ្រូ និង​សាស្ត្រាចារ្យ​ដែល​មាន​ចំណេះ​ជំនាញ​ពិតប្រាកដ​ក្នុង​ការបណ្ដុះបណ្ដាល​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា មាន​ប្រទេស​ជាច្រើន​បាន​ធ្វើ​បដិវត្តន៍ តែ​មិន​ដូច​ការ​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​នោះ​ទេ គឺ ខុស​ត្រង់​ថា​ការធ្វើ​បដិវត្តន៍​របស់​ប្រទេស​ទាំងនោះ​បាន​បន្ត​ជាមួយ​សមិទ្ធផល​របប​ចាស់ ឬ​គ្រាន់តែ​កែលំអ​ចំណុច​ដែល​របប​ថ្មី​យល់​ថា​មិន​ល្អ ប៉ុន្តែ​នៅ​កម្ពុជា ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​លើ​គ្រប់​វិស័យ ដោយ​ចាប់ផ្ដើម​ពី​បាតដៃ​ទទេ ពេល​ដែល​ប្រទេស​យើង​ងើប​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​នោះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​នៅតែ​មាន​មោទនភាព ចំពោះ​ការសម្រេច​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​វិស័យ​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​។

​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​គិតថ្លៃ ហើយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត ហើយ​សម្តេច​តេជោ គ្រោង​អនុវត្តន៍​នៅ​ចុងឆ្នាំ​២០២៣ ឬ​ឆ្នាំ​២០២៤​ខាង​មុខ​ផង​ដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹកថា ថ្ងៃទី​២៥ មករា ២០២៣ ខាងមុខនេះ យើង​ត្រូវ​រាប់​ថយ​ក្រោយ​ទាំងអស់គ្នា នៃ​ដំណើរការ​ឆ្ពោះទៅ​កាន់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES 2023​។ សម្ដេច​តេជោ​សូម​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បំផុស​ចលនា​នេះ​ឡើង ដោយ​សម្ដេច​គិតថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​យើង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ ២០២៣​នេះ ដែល​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​ទន្ទឹង​រងចាំ​អស់​រយៈពេល​៦០​ឆ្នាំ​កន្លងមកហើយ​។ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុង​ព្រឹត្តិការណ៍​ខាងមុខនេះ ព្រះមហាក្សត្រ​នឹង​យាង​ប្រទាន​ព្រះ​ភ្លើង​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចេញពី​ខេត្ត​សៀមរាប​។​

​សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការ​ដែល​យើង​សុំ​អោយ​អាស៊ាន​លើក​ពេល​នា​ពេល​កន្លងមក​នេះ ដោយសារ​តែ​យើង​យក​ពេលនោះ​កសាង​គេហដ្ឋាន​រចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ផ្សេងៗ​។ ពេលនេះ​យើង​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សំខាន់ៗ ហើយ​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ក៏​មាន​គ្រប់គ្រាន់​ផងដែរ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ Sea Games ខាងមុខនេះ​។

​ជា​ចុងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ និង​អបអរសាទរ ចំពោះ​ជ័យលាភី​របស់​និស្សិត​ទាំងអស់ និង​អបអរសាទរ​ចំពោះ​អាណាព្យាបាល​ទាំងអស់​នៅ​ថ្ងៃនេះ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​កូនៗ​បាន​ទទួល​ការសិក្សា​ដោយ​ជោគជ័យ​នៅថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល