ខេត្តកណ្ដាល ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេង តាមរយៈអនឡាញ ក្នុងទីតាំងស្រុកមុខកំពូល ខេត្តកណ្តាល ។ លើសពីនោះទៀត មានលេចលឺថា ក្រុមអ្នកល្បែង ត្រៀមធ្វើសកម្មភាពប្តូរទៅឈ្មោះឆ្នោតផ្សងសំណាង ស៊ីហើយសង ដូចគ្នា របស់ក្រុមហ៊ុនមួយ ដែលសកម្មភាពល្បែងស៊ីសងទាំងបាននិងកំពុងធ្វើឲ្យប៉ះពាល់សន្តិសុខសាធារណៈ និងមានអំពើហិង្សាក្នុងគ្រួសារ ជាហូរហែររួចមកហើយ ។
យោងតាមការលើកឡើងពីប្រភពច្បាស់ការរបស់ប្រជាពលរដ្ឋស្រុកមុខកំពូល ដែលផ្ដល់នូវដំណឹងដល់អង្គភាពយើងខ្ញុំថា មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបើកលេងយ៉ាងគគ្រឹកគគ្រេង នៅឃុំឬស្សីជ្រោយ និងមួយចំនួនទៀត ក្នុងទីតាំងស្រុកមុខកំពូល កន្លងមកនេះ ហើយត្រៀមធ្វើសកម្មភាពប្តូរទៅឈ្មោះឆ្នោតផ្សងសំណាងស៊ីហើយសងដូចគ្នារបស់ក្រុមហ៊ុនមួយ ធ្វើឲ្យប៉ះពាល់សន្តិសុខសាធារណៈ និងមានអំពើហិង្សាក្នុងគ្រួសារ ។
បងប្អូនប្រជាពលរដ្ឋ ក៏បានសំណូមពរ តាមរយៈអង្គភាពយើងខ្ញុំ ជូនទៅ លោកអធិការស្រុកមុខកំពូល ឯក លន់ និងអធិការ និងថ្នាក់ដឹកនាំខេត្តកណ្ដាល សូមជួយពិនិត្យមើលផង ដើម្បីទប់ស្កាត់និងចាត់វិធានការ បង្ក្រាបនូវសកម្មភាពល្បែងស៊ីសងអនឡាញ ដែលកំពុងរីករាលដាល និង ប្រែកាយ ជាពិសេសស នៅស្ថិតនៅក្នុងឃុំឬស្សីជ្រោយ និងទីតាំងមួយចំនួនទៀត នៅស្រុកមុខកំពូលខេត្តកណ្ដាល ។
អង្គភាពយើងខ្ញុំនឹងព្យាយាមស្រាវជ្រាវរាយការណ៍បន្ថែមជូន អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការបង្ក្រាបបានជោគជ័យ ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋក្នុងមូលដ្ឋាន ៕