ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

​ខេត្ត​កំពង់ចាម បាន​រៀបចំ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម យឹម ឆៃលី

​ខេត្ត​កំពង់ចាម បាន​រៀបចំ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម យឹម ឆៃលី

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា​ឆ្នាំ ២០២៣ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅ​បរិវេណ​ទីលាន​ខាង​មុខ​វិមានឯករាជ្យ ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចូល​មូលដ្ឋាន​ខេត្ត​កំពង់ចាម និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ចាម សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​២ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ព្រមទាំង ព្រះសង្ឃ មន្ត្រីរាជការ​បណ្ដា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

​បន្ទាប់​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម អាន​សារលិខិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មានប្រសាសន៍ថា ជា​ការពិត ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យ​ជំ​ម្នះ ៧ មករា គឺ​ផ្សាភ្ជាប់​គ្នា នៃ​ដំណើរ​ប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅ​កោះ​ថ្ម ជា​ថ្ងៃ​ដែល​សម្ដេច​តេជោ​ធ្វើដំណើរ​ឆ្លងកាត់ ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​រៀបចំ​ការតស៊ូ​ផ្នែក​យោធា​រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​ត​ភ្ជាប់​គ្នា ជាមួយនឹង​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ គឺ​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង ខាង​យោធា​កើតមុន និង​អង្គការ​ចាត់តាំង ខាង​នយោបាយ​កើត​ក្រោយ ។ ទាំងអស់នេះ គឺជា​ការ​រំលឹក​យើងទាំងអស់គ្នា ឱ្យដឹងថា បើ​គ្មាន​ថ្ងៃ ២០ មិថុនា ១៩៧៧ ក៏​គ្មាន​ថ្ងៃ ១២ ឧសភា ១៩៧៨ នៃ​ការកកើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​បើ​គ្មាន​ថ្ងៃ ១២ ឧសភា ១៩៧៨ ក៏​គ្មាន​ថ្ងៃ ២ ធ្នូ ១៩៧៨ នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​បើ​គ្មាន​ថ្ងៃ ២ ធ្នូ ១៩៧៨ ក៏​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ផងដែរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះ​ជា​របត់ នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដើម្បី រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន ពី​ភាពអត់ឃ្លាន និង​ការកាប់សម្លាប់​ប្រជាជន​ខ្លួន​ឯង នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបា​ល​កម្ពុជា សូម​ថ្លែងអំណរគុណ​ដ៍​ស្មោះស្ម័គ្រ ចំពោះ​ប្រជាជន​ទាំងអស់​នៅក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​ចូលរួម​តាម​គ្រប់​មធ្យោបាយ ដើម្បី រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​យើង ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៍​ឆ្នើម របស់​ជាតិ​យើង ។ ម្យ៉ាងទៀត ក្នុង​ឱកាស​ដ៏​ថ្លៃថ្ល​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​កោតសរសើរ ដ៏​ស្មោះស្ម័គ្រ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ នៅក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​ខិតខំ​ប្រឹងប្រែង ធ្វើឲ្យ​សម្រេច​រាល់​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ក្នុងការ​បម្រើប្រជាជន នៅក្នុង​វិស័យ​នានា នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ផងដែរ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល