ភ្នំពេញ÷ នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះលោក សន ស៊ិន ចៅសង្កាត់គោករការ បានអញ្ជើញចូលរួមអបអរសាទររំលឹកខួបលើកទី៤៤ នៃទិវាថ្ងៃជ័យជម្នះ៧មករា ១៩៧៩-៧ មករា ២០២៣ នៅសាលាសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាថ្ងៃជ័យជម្នះ ៧មករា នេះ ក៏មានការអញ្ជើញចូលរួមពីរ ចៅសង្កាត់និងចៅសង្កាត់រង នឹងមន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា សិស្សានុសិស្ស នឹងប្រជាពលរដ្ឋរាប់រយនាក់ផងដែរ។
លោក សន ស៊ិន ចៅសង្កាត់គោករការ បានលើកឡើងថា ដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។ លោក សន ស៊ិន ចៅសង្កាត់គោករការ បានបន្តទៀតថា យើងត្រូវតែដឹងគុណថ្ងៃ ៧មករា ព្រោះថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បើគ្មានថ្ងៃ៧មករា ទេក៏គ្មានសន្តិភាពដូចសព្វថ្ងៃនេះដែរ។
លោក សន ស៊ិន បានបន្តទៀតថា យើងរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។
លោក សន ស៊ិន បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសន្តិភាព អោយបាននៅគង់វង្សស្ថិតស្ថិរដើម្បីជាប្រយោជន៍ដល់កូនចៅគ្រប់ជំនាន់។ជាចុងក្រោយលោក សន ស៊ិន ចៅសង្កាត់គោករការ បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសូមឲ្យជួបតែសេចក្តីសុខចម្រើន៕