ចេញផ្សាយថ្ងៃសុក្រទី០៦ខែមករាឆ្នាំ២០២៣ ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលមិនពេញចិត្តនិងល្បែងសុីសងបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារក្នុងតំបន់ដែលគាត់រស់នៅកើតមានល្បែងសុីសង ហើយសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការបង្ក្រាបបែបនេះ។ជាក់ស្តែងដូចជាទីតាំងល្បែងសុីសងខុសច្បាប់ភ្នាល់ចាក់បាល់ ណេតនិងល្បែងផ្សេងៗនេះជាដើម បើកអោយអ្នកលេងល្បែងសុីសងចូលលេងជារៀងរាល់ថ្ងៃ។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ពាក់ពន្ធ័ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់លោក កៀង លក្ស័ អភិបាលខណ្ឌនឹងលោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង កុំអោយមហាជនរិះគុណថាលោកកំពង់រួមដៃ ផ្គើននឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ។
«សូមបញ្ជាក់ថា ទាក់ទងនិងទីតាំងល្បែងខាងលើកាលពីថ្ងៃទី០៥ខែមករាឆ្នាំ២០២៣ អង្គភាពយើងបានរាយការណ៍ជូនលោកអភិបាល កៀង លក្ស័ តាមប្រពន្ធ័តេឡេក្រាមតែលោកមិនបានចូលមើលទេ លុះដល់ព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២៣ លោកបានចូលមើល ហើយ ក៏លុបតេឡាក្រាមចោលតែម្តង»
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!