ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពីធីប្រណាំងទូកផ្កាចារសមុទ្រលើកទី១២ ឆ្នាំ២០២២ អបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២២ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង លោកជំទាវ និង មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្ត , ឯកឧត្តមអភិបាល អភិបាលរងខេត្ត , មន្ត្រីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែប ព្រមទាំងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។
ពិធីនេះប្រព្រឹត្តទៅនៅឆ្នេរលេងទឹក ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ៕