ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ម៉ាត់ មុីន អនុប្រធាន តំណាងលោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ៤០០ ០០០រៀល (បួនរយពាន់រៀលគត់) ជូនដល់លោក តាយ ឧស្មាន សមាជិកសមាគមរាជសីហ៍សាខាខេត្តកោះកុង ដែលមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង។
ក្រុមគ្រួសារលោក តាយ ឧស្មាន បានសម្ដែងនូវក្ដីរំភើបជាអនេក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ ជួយសម្រួលការលំបាក និងនៅជាប់ជាមួយសមាជិកគ្រប់រូប។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។