តើអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌពោធិ៍សែនជ័យជ្រាបរឺនៅ ទីតាំងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទមួយកន្លែងបង្កប់ក្នុងដីឡូតិ៍មួយកន្លែងមានតារាងបាល់និងប៊ីយែរ កំពុងលួចលាក់បើកដំណើរការល្បែងស៊ីសងស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធមានវិធានការក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបដែរឬទេ។
ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា មានទីតាំងបង្កប់លេងល្បែងស៊ីសង់ភ្នាល់ជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍មួយកន្លែងស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ មានលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់មាន ដែលរដ្ឋាភិបាលកំពុងតែមមាញឹកនិងការទប់ស្កាត់បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌពោធិ៍សែនជ័យហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាលទៅវិញ។
ក្រោយពីទទួលព័ត៌មានអង្គភាពយើងបានចុះទៅដល់ទីតាំងសង្ស័យមានបើកលេងល្បែងសុីសងក៏បានដើរចូលទៅក៏មានបុរសម្នាក់ដើរចេញមកបានថាទីតាំងដែលខ្លួនបើកលេងល្បែង ហើយទីតាំងរបស់ខ្លួនបានបើកដំណើរបាន៣ថ្ងៃហើយ។
ក្រោយមកអង្គភាពយើងឃើញថាមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនដូចប្រជាពលរដ្ឋរាយការណ៍ក៏បានធ្វើការផ្តិតរូបភាពខាងក្រៅដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។
ល្បែងស៊ីសងកំពុងតែដំណើរការក្នុងខណ្ឌពោធិ៍សែនជ័យ តើលោក ម៉ន វុទ្ធី អធិការខណ្ឌ មានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនខ្លាចញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិទល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់។
ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរបស់ខ្លួនចុះស្រាវជ្រាវនិងពិនិត្យធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះបានទាន់ពេលវេលាក្នុងដែនរបស់ខ្លួននិងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងណាដែលខុសច្បាប់ក្នុងមូលដ្ឋាន។និងចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន(ដូចជា )ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ??? ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។
ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងតែលួចលាក់បើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរពាក់ព័ទ្ធក្នុងមូលដ្ឋាន ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???
អង្គភាពព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ ៕