(កំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងចុះពិនិត្យទីតាំងបើកការដ្ឋានពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩គ.ម ចាប់ពីរង្វង់មូលផ្សារស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលពិធីនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅកំឡុងដើម ខែមករា ឆ្នាំ២០២៣ ខាងមុខ៕