ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

ឯកឧត្តម ខៀវ កាញារីទ្ធ ​៖ អ្នកសារព័ត៌មាន​អាជីព ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន ដើម្បី​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​ដើរ​ទៅ​មុខ​

ឯកឧត្តម ខៀវ កាញារីទ្ធ  ​៖ អ្នកសារព័ត៌មាន​អាជីព ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន ដើម្បី​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​ដើរ​ទៅ​មុខ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)​៖ ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​សារព័ត៌មាន ស្តីពី «​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបោះឆ្នោត​នៅ​កម្ពុជា​» នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​រៀបចំឡើង​ដោយ​វិទ្យា​ន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា សហការ​ជាមួយ​ក្លិប​អ្នកកាសែត​កម្ពុជា​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា ដើម្បី​ឱ្យ​សង្គម​ប្រជាធិបតេយ្យ​មួយ​ដើរ​ទៅ​មុខ​បាន ទាល់តែ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ការចូលរួម​ពី​អ្នកសារព័ត៌មាន​អាជីព ពីព្រោះ​អ្នកសារព័ត៌មាន​ជា​អ្នក​ផ្តល់​នូវ​ចំណេះដឹង ទៅដល់​ប្រជាពលរដ្ឋ​ដែល​ព័ត៌មាន​ទាំងអស់នោះ នឹង​ក្លាយជា​ធាតុ​ចូល​សំខាន់ មុន​នឹង​សម្រេច​ចិត្ត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើ​ឡើង​ថា ការពិត​ការបោះឆ្នោត និង​សារព័ត៌មាន​សេរី ក៏​មិនមែន​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ថា សង្គម​មួយ​នោះ​ជា​ប្រជាធិបតេយ្យ​ទេ​។ សង្គម​មួយ​ប្រជាធិបតេយ្យ សំខាន់បំផុត គឺ​ទម្លាប់​ការអនុវត្ត​ច្បាប់ និង​ការទទួល​ការងារ​ច្រើន​ទៀត​ក្រៅពី​ការងារ​នេះ​។​

​ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការបោះឆ្នោត​ជា​ការកំណត់ នៃ​ដំណើរការ​របស់​រដ្ឋអំណាច​មួយ រដ្ឋាភិបាល​មួយ សារព័ត៌មាន​ក៏​ជា​អ្នក​ជូនដំណឹង​បង្ហាញ​ពី​ការ​ជឿនលឿន ដែល​គេ​ហៅ​ថា​ប្រជាធិបតេយ្យ​ដោយ​មាន​ការចូលរួម ដោយសារ​អ្នកសារព័ត៌មាន​ជា​អ្នក​ផ្តល់​ដំណឹង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន ទទួលបាន​ព័ត៌មាន​គ្រាប់​គ្រាន់ ហើយ​ប្រជាជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​គាត់​ធ្វើការ​ជ្រើសរើស​បាន​ល្អ​»​។​

​លោក ខៀវ កាញារិទ្ធ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​តាម​ពិត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការបោះឆ្នោត និង​សារព័ត៌មាន​សេរី​មិនមែន​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ថា​សង្គម​មួយ​ប្រជាធិបតេយ្យ សង្គម​មួយ​ប្រជាធិបតេយ្យ​មួយ​សំខាន់បំផុត គឺ​ទម្លាប់​ការអនុវត្ត​ច្បាប់ និង​ការទទួល​ការងារ​ច្រើន​ទៀត​ក្រៅពី​ការងារ​នេះ​។ យើង​តែងតែ​និយាយថា តើ​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ពី​ពេល​កន្លែង​ណា​មក​? គឺ​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ពី​ក្នុង​ខួរក្បាល​របស់​យើង​។ ប៉ុន្តែ​តួនាទី​របស់​សារព័ត៌មាន​មួយ​ឯករាជ្យ សេរី គឺ​សំខាន់ ដើម្បី​ធ្វើឱ្យ​សង្គម​ប្រជាធិបតេយ្យ​មួយ​ដើរ​ជាមួយនឹង​ការបោះឆ្នោត​»៕ RT

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល