ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

នាយរង​ការិយាល័យ​ចរាច​រណ៍​ខេត្ត​បាត់ដំបង ឈ្នោះ អ៊ុន សុភាព យក​លេស​គេចវេស​ពី​ការសម្របសម្រួល​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ម្ចាស់​ដី​

នាយរង​ការិយាល័យ​ចរាច​រណ៍​ខេត្ត​បាត់ដំបង ឈ្នោះ អ៊ុន សុភាព យក​លេស​គេចវេស​ពី​ការសម្របសម្រួល​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ម្ចាស់​ដី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ព្យាយាម​បដិសេធ​មិន​ចូលរួម​សម្របសម្រួល​ក្នុង​វិវាទ​ដីធ្លី​មួយកន្លែង ដែល​សង្ស័យ​បាន​មក​ដោយ​អំពើ​ទុច្ចរិត​បំពាន​យក​ដី​ស្របច្បាប់​របស់​អ្នកដទៃ ស្ថិតនៅ​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

​លោក អ៊ុន សុភាព មាន​ឋានន្តរស័ក្តិ​វរ​សេន៍​ទោ​នៃ​ផែន​នគរបាល​ចរាច​រណ៍​ខេត្ត​បាត់ដំបង បាន​និយាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២២ ពី​ហេតុផល​បែប​គេចវេស ដោយ​យក​លេស​នេះ លេស​នោះ មិន​ព្រម​ចូលរួម​ពិភាក្សា​រក​ដំណោះស្រាយ ដូចដែល​លោក​បាន​លើកឡើង នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ភាគី​ម្ចាស់​ដី កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ទេ​។​

​យោងតាម​ប្រភព​ច្បាស់​ការណ៍ បានឲ្យដឹងថា ក្រោម​ការអន្តរាគមន៍​របស់​ឯកឧត្តម ឧត្តមសេនីយ័ទោ សាត គិមស៊ាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​តប​តាម​សំណើរ​សុំ​ជួយ​អន្តរាគមន៍​ពី​មេធាវី តំណាង​ដោយ​អាណត្តិ​ឲ្យ​ភាគី​ម្ចាស់​ដី កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​ការជួបពិភាគ្សាគ្នា​មួយ​រវាង​តំណាង​ភាគី​ម្ចាស់​ដី និង​លោក អ៊ុន សុភាព ព្រមទាំង​មាន​មន្ត្រី​នគរបាល​ក្នុង​អង្គភាព​ចូលរួម​ស្តាប់ និង​សម្របសម្រួល​ផងដែរ​។​

​ប្រភព​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក អ៊ុន សុភាព បាន​យល់​ពី​គោលការណ៍​ដោះស្រាយ​លើកឡើង​ដោយ​ភាគី​តំណាង​ម្ចាស់​ដី គឺ​តាម​យុទ្ធសាស្ត្រ​គំរូ ឈ្នះ​-​ឈ្នះ របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ដែល​តែងតែ​នាំមក​នូវ​ជ័យជម្នះ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិវាទ ដោយ​មិន​មាន​ភាគី​ណាមួយ​ខាតបង់​អ្វី​ឡើយ​។ ផ្ទុយទៅវិញ យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ នេះ​អាច​នាំ​ឲ្យ​គូភាគី​យល់ចិត្ត​គ្នា ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយគ្នា ដើម្បី​បញ្ចប់​បញ្ហា​ឈឺ​ក្បាល​រ៉ាំរ៉ៃ ហើយ​អាច​សះជា បញ្ចប់​ជម្លោះ​នឹង​គ្នា រស់នៅ​បាន​សុខសាន្ត​ជាមួយគ្នា ចេះ​សាមគ្គី​គ្នា​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​មាន​រយៈពេល​ជាង​មួយ​ម៉ោង ក្នុង​ខែ​វិច្ឆិកា កន្លងមកនេះ លោក អ៊ុន សុភាព បាន​ទាមទារ​ថា « ខ្ញុំ​អរគុណ​ណាស់ ប្រសិនបើ​យើង​បាន​ស្រុះស្រួល​មូលមតិ​គ្នា ជា​ឯក​ឆន្ទ​ណាមួយ​។ ខ្ញុំ​ក៏​ចង់​បាន​ភាពយុត្តិធម៌​។ ខ្ញុំ​ចង់​បាន​ធ្វើ​ទៅ​ស្រុះស្រួល​គ្នា ចៀសវាង​មើលមុខ​គ្នា​មិន​ចំ​។ អ៊ីចឹង ការសម្របសម្រួល​នេះ យើង​គួរ​ធ្វើឡើង​នៅ​សាលាស្រុក ឬ​សាលាឃុំ ហើយ​មាន​ការចូលរួម​ពី​អាជ្ញាធរ និង​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ ទើប​យើង​ធ្វើ​ទៅ​ជោគជ័យ​។ ប្រសិនបើ​យើង​ធ្វើ​តែ​គ្នា​យើង​ប៉ុន្មាន​នាក់​នេះ វា​អត់​ត្រឹមត្រូវ វា​អត់​ជោគជ័យ​ទេ​។ អ៊ីចឹង សំណួ​ម​ពរ​របស់ខ្ញុំ គឺ​ត្រេកអរ​ណាស់​ក្នុង​ការជួប​គ្នា​នេះ​។ យើង​គួរ​រិះរក​មធ្យោបាយ​ណាមួយ​ជួប​គ្នា​នៅ​សាលាស្រុក ឬក៏​សាលាឃុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រក​ផ្លូវ​ដើរ​តាម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​»​។​

​ចំណែក​តាម​ឯកសារ ដែល​ទើបតែ​ទទួលបាន នា​ពេល​ថ្មីៗ​កន្លងមកនេះ បានឲ្យដឹងថា អាជ្ញាធរ​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង តាម​សំណើរ​របស់​តំណាង​ម្ចាស់​ដី បាន​ព្យាយាម​អញ្ជើញ​លោក អ៊ុន ភាព មក​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​សាលាឃុំ ជាច្រើន​ដង​ផងដែរ ប៉ុន្តែ​មន្ត្រី​នគរបាល​រូបនេះ មិន​ព្រម​សហការ​ឡើយ​។ ដូច្នេះ ទើប​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ មេធាវី​តំណាង​សិទ្ធិ​ភាគី​ម្ចាស់​ដី បាន​សរសេរ​លិខិត​សុំ​អន្ត​រគ​មន៍​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមស៊ាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដោយ​ជម្រាបជូន​ថា តំណាង​ភាគី​ម្ចាស់​ដី​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​នឹង​ប្រជាពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ ឈ្នះ​- ឈ្នះ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​តាម​អនុសាសន៍​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​តាម​ស្មារតី​អង្គប្រជុំ​របស់​លោក​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ បាន​ជា​ច្រើន​គ្រួសារ​រួចមកហើយ​។ ប៉ុន្តែ មន្ត្រីនគរបាល​ម្នាក់​នៃ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត​បាត់ដំបង ដែល​ជា​មន្ត្រី​ចេះ​ច្បាប់ បែរជា​មិន​ព្រម​សម្របសម្រួល​បញ្ចប់​វិវាទ​ទៅវិញ​។​

​លិខិត​របស់​លោក​មេធា​វី អ៊ុម វ៉ា​រី បាន​លើកឡើង​ថា «​ដោយឡែក​លោក អ៊ុន សុភាព មន្ត្រី​នគរបាល​ចរាច​រណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង តំណាង​ក្រុមហ៊ុន​បាន​ព្យាយាម​ទំនាក់ទំនង ដើម្បី​មក​ដោះស្រាយ តែ​លោក (​អ៊ុន ភាព​) មិន​បាន​មក​ដោះស្រាយ​ទេ​។ ខ្ញុំ​សុំ​ការអនុញ្ញាត​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង អញ្ជើញ​លោក អ៊ុន សុភាព មក​ជជែក​ដោះស្រាយ​បញ្ហា​ដីធ្លី​ជា​ច្រើន​ហិកតា ស្ថិតនៅ​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ​»​។

​ក្នុង​លិខិត​ដដែល​បាន​រំឭក​ជូន​ឯកឧត្តម ឧត្តមសេនីយ៍ទោ ទៀតថា «​ខ្ញុំបាទ​សូម​ជម្រាបជូន​ថា លោក អ៊ុន សុភាព បាន​មក​គ្រប់គ្រង​លើ​ដី​ក្រុមហ៊ុន​ជាច្រើន​ហិកតា ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​ជួប​លោក អ៊ុន សុភាព ជាច្រើនលើក​ដើម្បី​ដោះស្រាយ​រឿង​នេះ តែ​លោក អ៊ុន សុភាព ចេះ​តែ​គេចវេស​។ បើទោះបី​លោក ចិន សំអន មេឃុំ​ដូន​បា អញ្ជើញ​មក​ដោះស្រាយ​ក៏​លោក អ៊ុន សុភាព បដិសេធ​មិន​ព្រម​ចូល​មក​ដោះស្រាយ​ដែរ​»​។​
​ចំណែក​ប្រភព​ច្បាស់​ការណ៍​មួយទៀត បាន​និយាយថា ការព្យាយាម​ជួប​សម្របសម្រួល​ពី​ភាគី​តំណាង​ម្ចាស់​ដី​ជា​មួយ​លោក អ៊ុន សុភាព បាន​ត្រឹម​ខ​ល​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ ហើយ មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ ដោយសារ​មន្ត្រីនគរបាល​រូបនេះ យក​លេស​នេះ លេស​នោះ គេចវេស​និង​គ្មាន​អ្វី​ជា​គោល​ជំហរ​ច្បាស់លាស់​ឡើយ​។​

​ក្នុង​ករណី​លោក អ៊ុន សុភាព នេះដែរ លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ តំណាង​ភាគី​ម្ចាស់​ដី បាន​សរសេរ​លិខិត​មួយ​ច្បាប់​គោរព​ជូន​លោក ចិន សំអន មេឃុំ​ជូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ស្នើ​សុំ​លោក​មេឃុំ​អញ្ជើញ​លោក អ៊ុន សុភាព ដើម្បី​មក​ដោះស្រាយ​បញ្ហា​ដីធ្លី ស្របតាម​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់​ប្រមុខ​ដឹកនាំ​កម្ពុជា នៅ​សាលាឃុំ​តែម្តង​។​

​លិខិត​ចុះ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ជម្រាប​ថា «​ស្នើ​សុំ​លោក​មេឃុំ អញ្ជើញ​លោក អ៊ុន សុភាព មុខរបរ​មន្ត្រី​ប៉ូលីស​ចរាចរណ៍ ថ្ងៃ ខែ​ឆ្នាំ​កំណើត ០១-០១-១៩៧១ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ១៧០៧៧៨៧៦៧ ចុះ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧៥ ផ្លូវ​លឹខ​១៣ ភូមិ​ស្វាយជ្រុំ ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង មាន​ដី​១២​ហិកតា នៅ​ភូមិ​គោក​រកា ឃុំ​ដូន​ថា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។ ក្រៅ​ពី​ដី​នេះ​តំណាង​ក្រុមហ៊ុន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ថា លោក អ៊ុន សុភាព មាន​ដី​ជាច្រើន​ទៀត ប្រមាណ​ជិត​១០០​ហិកតា ស្ថិតក្នុង​ឃុំ​ដូន​បា​នេះ​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​លោក​មេឃុំ​អញ្ជើញ​លោក អ៊ុន សុភាព មក​ដោះស្រាយ​បញ្ហាដីធ្លី ជាមួយ​តំណាង​ក្រុមហ៊ុន ដើម្បី​សះជា បញ្ចប់​វិវាទ តាម​គោលនយោបាយ ឈ្នះ​-​ឈ្នះ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​លោក​បណ្ឌិត បាន​លើកយក​អនុសាសន៍​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ឲ្យ​គូភាគី​អនុវត្ត​តាម​គោលនយោបាយ ឈ្នះ​-​ឈ្នះ ក្រោមរូបភាព​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ និង​ស្មារតី​អង្គប្រជុំ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​អភិបាល​ស្រុក​គាស់ក្រឡ ផងដែរ​។​

​លោក ចិន សំអន មេឃុំ​ដូន​បា បាន​មានប្រសាសន៍ កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២​ថា លោក​រង់ចាំ​ភាគី​លោក អ៊ុន សុភាព អញ្ជើញ​មក​ជួប​ពិភាក្សា​គ្នា​នៅ​សាលាឃុំ ជាមួយ​ភាគី​តំណាង​ក្រុមហ៊ុន ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ព្រោះ​លោក​ក៏​ដូច​ថ្នាក់ដឹកនាំ​របស់​លោក មាន​បំណង​ឲ្យ​ភាគី​ជម្លោះ​សម្របសម្រួល​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​តាម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​។​

​សូម​រំឭកថា នា​ពេល​កន្លងមក​នេះ ស្រប​តាម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាន់តែ​ច្រើន​គ្រួសារ បាន​ឯកភាពគ្នា​ប្រគល់​ដី​ទំហំ​រាប់រយ​ហិកតា​ឲ្យមក​ម្ចាស់​ដើម​វិញ ដើម្បី​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ។​

​រាល់​ការឯកភាព​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ចំពោះមុខ​មន្ត្រី​មូលដ្ឋាន ដោយ​ចុះ​កិច្ចព្រមព្រៀង​ប្រគល់ និង​ទទួល​ដី​ប្រភេទ​កសិកម្ម រវាង​តំណាង​ភាគី​ម្ចាស់​ដី និង​តំណាង​គ្រួសារ​ប្រជាពលរដ្ឋ នៅ​ក្នុង​ស្មារតី​ចែករំលែក​គ្នា និង​អនុគ្រោះ​គ្នា​ទៅវិញទៅមក គឺ​ចែកគ្នា​ពាក់កណ្តាល​ម្នាក់ ឬ​៥០​ភាគរយ​នៃ​ផ្ទៃ​ដី​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង ដោយ​មិន​មាន​ភាគី​ណាមួយ​ខាតបង់​ច្រើន​ឡើយ​។​

​ក្នុង​ចំណោម​អ្នក​ចុះកិច្ចសន្យា​សះជា និង​បញ្ចប់​ទំនាស់​ទាំង​នោះ មាន​លោក ឯម រ៉េត អាយុ​៦៨​ឆ្នាំ អតីត​អភិបាលរង​ស្រុក​គាស់ក្រឡ ដែល​មាន​ដី​ត្រឹមតែ​មួយ​ហិកតា ស្ថិតនៅ​ភូមិ​គោក​រកា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ចុះកិច្ចសន្យា​សះជា និង​បញ្ចប់ទំនាស់​ជាមួយ​ភាគី​តំណាង​ក្រុមហ៊ុន​។ ជាមួយគ្នា​នេះ​តំណាង​គ្រួសារ​ទ័ព ក៏ដូចជា​ស្មៀនឃុំ​ដូច​បា បាន​ចូលរួម​សះជា ជាមួយ​តំណាង​ក្រុមហ៊ុន​រួចហើយ ក្រោយ​ពី​ពួក​គាត់​យល់​ឃើញ​ថា វិធី​ដោះស្រាយ​វិវាទ​តាម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ភាគី​តំណាង​ក្រុមហ៊ុន​ប្រកាន់យក គឺជា​ការ​ល្អ​ប្រសើរ​បំផុត និង​សូម​ទទួលយក​ដោយ​មោទនភាព​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល