(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ដើម្បីលើកទឹកចិត្តដល់សហគមន៍ចិញ្ចឹមសត្វក្នុងស្រុក អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់កសិដ្ឋានចិញ្ចឹមសត្វពាហនៈមួយកន្លែង ដែលមានសត្វជាច្រើនប្រភេទ ដូចជា: សត្វគោ ,ក្របី, ជៀម , ពពែ ល។ល។ កសិដ្ឋានខាងលើជាកម្មសិទ្ធិរបស់លោក អ៊ូ សិទ្ធី (ហៅតាប៉ែត) មានទីតាំងស្ថិតក្នុងភូមិព្រែកចង្ក្រាន ឃុំល្វេរ ស្រុកកោះសូទិន ខេត្តកំពង់ចាម។