ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ លេខ​១៤៦B ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ លេខ​១៤៦B ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវ​លេខ​១៤៦B ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ​។ តាម​ការ​អោយ​ដឹង​ពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានអោយដឹងថា ផ្លូវ​ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅថ្ងៃនេះ គឺ​ត​ភ្ជាប់​រវាង​ស្រុក​ព្រៃនប់ ទៅ​ក្រុង​ព្រះសីហនុ មាន​ប្រវែង​សរុប​ជាង​៤៣​គីឡូម៉ែត្រ ត្រូវបាន​ស្ថាបនា និង​កែលំអរ​ឡើងវិញ​រួចរាល់​ជា​ស្ថាពរ ក្រោម​កញ្ចប់​ថវិកា​ជាតិ​ប្រមាណ ៧៦​លាន​ដុល្លារ​អាមេរិក​។

​ផ្លូវ​ជា​ចំណងដៃ​ថ្មី​របស់​រាជរដ្ឋាភិបាល​ជូន​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ មាន​ពីរ​ខ្សែ​ត​ភ្ជាប់​គ្នា ដែល​១​ខ្សែ​មាន​ឈ្មោះ​ថា​ផ្លូវ​លេខ​១៤៦B ឬ​ហៅ​ថា វិថី​សុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ទៅដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ​។ ១​ខ្សែ​ទៀត​មាន​ឈ្មោះ​ផ្លូវ​លេខ​១៤៨ ឬ​ហៅ​ថា តីរវិថី​សម្តេច​តេជោ ហ៊ុន សែន បន្ត​ពី​រង្វង់​មូល​ស្ទឹងហាវ ដល់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ២២៥+៥៥០ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ និង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ការ​កើតមានឡើង​ជា​បន្ត​បន្ទាប់​នូវ​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សមិទ្ធផល​ទាំងអស់នេះ មិន​ត្រឹមតែ​បម្រើ​ជា​ប្រយោជន៍​សម្រាប់​អ្នក​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​សម្រាប់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹកថា ផ្លូវ​១៤៦B​នេះ គឺជា​ផ្លូវ​ដែល​មាន​ការ​បិណ្ឌ​បាត្រ​ផ្ទាល់​ដោយ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ដូច្នេះហើយ​ទើប​ផ្លូវ​នេះ​បាន​ដាក់ឈ្មោះថា វិថី​សុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព្យ វង្ស​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ផ្លូវ​១៤៦B និង​១៤៨ ដែល​សម្ពោធ​ព្រឹក​នេះ គឺជា​សមិទ្ធផល​កើតឡើង​ដោយ​ដៃ​ប្រជា​ពលរដ្ឋ​ផ្ទាល់ តាមរយៈ​ការប្រើប្រាស់​ថវិកា​សន្សំរ​បស់​ជាតិ​។

​សម្តេច​តេជោ​បានកោតស​រសើរ​ដល់​ក្រសួងសាធា​រណកា​រ និង​ដឹកជញ្ជូន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​សាងសង់​ផ្លូវ​ត​ភ្ជាប់​រវាង​ស្រុក​ព្រៃនប់ ស្រុក​ស្ទឹង​ហាវ និង​ក្រុងព្រះសីហនុ​នាពេលនេះ​។

​សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ននេះ បើទោះបីជា​មាន​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​៣៧​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​ក៏​ដោយ តែ​បើ​គ្មាន​ផ្លូវ​ត​ភ្ជាប់​១៤៦B និង​១៤៨​ទេ នោះ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តែ​លំបាក​។​ដូច្នេះ ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច​នៅតែ​ផ្តល់​អាទិភាព​ដល់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ដោះស្រាយ​ការលំបាក នៃ​ធ្វើដំណើរ និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​។ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការ​បែង​ចែង​ផ្លែផ្កា​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​សមធម៌​។

​សម្តេច​តេ​ជោបាន​រំលឹកថា ថវិកាជាតិ​ដែល​ទម្លាក់​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​សរុប​មាន​៤០០​លាន​ដុល្លារ រួម​ទាំង​ទាំង​ការសាងសង់​ផ្លូវ​នៅពេល​នេះ​ផង​ដែរ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅពេល​ខាងមុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​អភិវឌ្ឍន៍ កសាង ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​សម្រាប់​បម្រើ​ប្រយោជន៍​ប្រជាជន​កម្ពុជា ដូចជា​ការសាងសង់ ស្ពាន​ត​ភ្ជាប់​ពី​ផ្សារ​ចាស់ ទៅ​អរិយ​ក្សត្រ​, ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​, ផ្លូវ​បាត់ដំបង​-​សៀមរាប​,​ស្ពាន​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ផ្លូវដែក​ល្បឿន​លឿន​ជាដើម​។

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ពី​សារៈសំខាន់​នៃ​ផ្លូវ​ដែល​ត្រូវ​សម្ភោ​ធ​នៅថ្ងៃនេះ ដែល​ជា​ខ្សែ​ផ្លូវ​វាង​ក្រុង​ត​ភ្ជាប់​គ្នា ដ៏​មាន​សក្តានុពល ដោយ​ត​ភ្ជាប់​ពី​ទីប្រជុំជន​ទៅ​ជាយក្រុង ទៅកាន់​តំបន់​ទេសចរណ៍ និង​ឆ្នេរ​ធម្មជាតិ ព្រមទាំង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ផ្លូវ​ទាំង ៣៧​ខ្សែ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ផ្លូវ​នេះ​គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ដល់​ការដឹកជញ្ជូន ការធ្វើដំណើរ និង​បម្រើ​វិស័យ​ទេសចរណ៍​ផងដែរ​។​ទោះជា​យ៉ាងណា​ក៏ដោយ សម្ដេច​តេ​ជោក៏ ហ៊ុន សែន នៅតែ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពេល​ដែល​ទទួល​បាន​ផ្លូវ​ស្អាត​ហើយ​នោះ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​ការបើកបរ​ដោយ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ត្រូវគោរព​តាម​ការ​កំណត់​ល្បឿន​បើកបរ និង​បើកបរ​ប្រកបដោយ​ការយោគយល់​គ្នា ជៀស​ការបង្ករ​គ្រោះថ្នាក់​ចរាចរណ៍​។ ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា និង​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវ​លេខ​១៤៦B និង​ផ្លូវ​លេខ​១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពីពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល