កំពង់ចាម ៖ ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ លោក ម៉ាត់ កៃសូត្រ អនុប្រធាន និងជាប្រធានទទួលបន្ទុកផ្នែកឥស្លាម សមាគមរាជសីហ៍សាខាខេត្តកំពង់ចាម តំណាងលោក យិន វឌ្ឍនៈ ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ចាម ដឹកនាំសហការី អមដំណើរ លោក លី មូសា អ៊ីមុំាស្រុកកោះសូទិន ជាប្រធានគណៈចលនាសានិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន និងជា សមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន អញ្ជើញប្រគល់ថវិការសម្រាប់ចាក់ដីផ្នូរ នៅភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពិធីនេះដែលក៏មានការចូលរួមពី លោក ទឹម សេង ក្រុមប្រឹក្សាឃុំកោះសូទិន និងចាស់ព្រឹទ្ធាចារ្យក្នុងឃុំមួយចំនួនផងដែរ។
ថវិការឧបត្ថមទាំងអស់បានមកពី÷
១.លោក លី មូសា អ៊ីម៉ាំ ស្រុកកោះសូទិន និងសមាជិកសមាគមរាជសីហ៍សាខាស្រុកកោះសូទិន ចំនួន១០០ឡាន ស្មើរនឹងទឹកប្រាក់ចំនួន ២.៨០០.០០០រៀល
២. ហាជ្ជះ ម៉ារីយុំ ពិនតី អាប់ទុលហាមីត
ចំនួន៥០ឡាន ស្មើរនឹងទឹកប្រាក់ចំនួន ១.៤០០.០០០រៀល។
សរុបទាំងអស់ចំនួន ១៥០ឡាន សរុបជាទឹកប្រាក់ចំនួន ៤.២០០.០០០រៀល ។