នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤ ,៣០នាទី កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍គគីរធំ
បានឃាំត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច និងប្រើប្រាស់សារធាតុញៀន ។
ជនសង្ស័យម្នាក់ ឈ្មោះ ហ៊ិន លីហៀង ភេទប្រុស អាយុ៣០ឆ្នាំ ជជនជាតិខ្មែរ មានទីលំនៅភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ មិនពិត (ឃាត់ខ្លួន)។
សម្ភារៈចាប់យករួមមាន ៖
១/ទ្វារដែកពណ៌សទំហ៊ុំ១,៩០ម៉ែត្រX០,៦០ម៉ែត្រចំនួន០១។
២/កំណាត់ដែកថ្នាំងអំពៅចំនួន២កំណាត់ មានប្រវែង២,០៦ម៉ែត្រX២៥ម៉ែត្រ។
៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ព្រះចៅអធិការវត្តកោះតេជោ បានទូរស័ព្ទមកប្ដឹងនគរបាលប៉ុស្តិគគីរធំ នៅវេលាម៉ោង១៥,០០នាទី ។ ក្រោយពីទទួលបានបណ្ដឹងភ្លាម កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានទៅដល់ផ្ទះជនសង្ស័យ ។ ពេលនោះបានឃើញជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះបន្ទាប់កំលាំងប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួច និងប្រើប្រាស់សាជាតិញៀនដូចខាងលើប្រាកដមែន ។
ជនសង្ស័យបានឆ្លើយសារភាពទៀតថាៈកាលពីថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០២២វេលាម៉ោង០៦ និង០០នាទី ខ្លួនបានលួចគាស់ទ្វារដែកមួយផ្ទាំងបណ្ដោយ១៩០ម៉ែត្រ និងទទឹង៦០សង់ទីម៉ែត្ររបស់វត្តកោះតេជោ ហើយខ្លួនបានទិញថ្នាំញៀនពីឈ្មោះឡុង រិទ្ធី (ហៅផ្លយ)ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលយកមកប្រើប្រាស់ជាញឹកញាប់។
សមត្ថកិច្ចបានពិនិត្យឃើញវត្ថតាង ដែលជនសង្ស័យបានលួចយកដែកថ្នាំងអំពៅទំហ៊ុំ២៥លី ប្រវែង២,០៦ម៉ែត្រ ចំនួន ២ កំណាត់ របស់វត្តកោះតេជោ យកទៅលាក់ទុកនៅខាងក្រោយផ្ទះខ្លួន ។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិធី ៕