ទាន់ហេតុការណ៍
ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤ - អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិនិត្យមើល​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ផង​ - ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ នៅតែ​រីក​សាយភាយ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ - ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​
0

ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកគ្នា​ដូច​ទ័ព​ទៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​

ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកគ្នា​ដូច​ទ័ព​ទៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកគ្នា​ទាំង​ទ័ព​ទៅសុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ក្នុងករណី​មន្ត្រីនគរបាល​មួយរូប ឈ្មោះ ធូ​ក ចិន្តា បាន​លួងលោម​ឆបោក​ប្រាស់​លុយ​របស់​ពី​ពួកគាត់ អស់​ម្នាក់ៗ រាប់ពាន់​មុឺន​ដុល្លារ​។​

​បើ​យោង​តាម​ការលើកឡើងរ​បស់​ពលរដ្ឋ​ទាំង​នោះ បានឱ្យដឹងថា​៖ «​មូលហេតុ​ដែល​ពួកខ្លួន​លើកគ្នា​ទាំង​កងពល​មក​មុខ​ក្រសួង​មហាផ្ទៃ ដោយ​តែ​ពួកខ្លួន​បាន​លេចឮ​ដំណឹង​ថា​មាន​អ្នកធំ​ម្នាក់​ដែល​មាន​ឥទ្ធិពល​បាន​អន្តរាគមន៍ ឱ្យ​ដោះលែង​មន្ត្រីនគរបាល​ដែល​ជា​ជន​ឆបោក​ប្រាក់​របស់​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ​»​។​

​គួរ​បញ្ជាក់ដែរថា​៖ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ ម្សិលមិញ​នេះ កម្លាំង​នាយដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធូ​ក ចិន្តា ភេទ​ស្រី មុខរបរ​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ ហើយ​ការឃាត់ខ្លួន​នេះដែរ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ករណី​«​ឆបោក​»​។​

​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​លើកឡើង​ទៀត​ថា​៖ ដោយសារ​តែ​លេច​ឮ​ដំណឹង​ថា​មាន​អ្នកធំ​មាន​ឥទ្ធិពល​បម្រុង​អន្តរាគមន៍​ឱ្យ​ដោះលែង​ជនសង្ស័យ​ខាងលើ ទើប​ពួក​ខ្លួន​ដាច់ចិត្ត​លើកគ្នា​មក​ដូច​ទ័ព​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ និង​សុំ​កិច្ច​អន្តរាគមន៍​ពី​អយ្យការ​អម​សាលាដំបូង ដើម្បី​សូម​កុំឱ្យ​មាន​ការដោះលែង​ជនសង្ស័យ ដែល​ជា​មន្ត្រី​នគរបាល​រូបនេះ​។​

​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​បាន​ស្នើសុំ​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​មហាផ្ទៃ​គឺ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សូម​សម្តេច​ជួយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​ឈ្មោះ ធូ​ក ចិន្តា ដែល​បាន​ឆបោក​លុយ​ពី​ពួកគាត់​អស់​ជិត ២០​មុឺន​ដុល្លារ ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល