តំណាងប្រជាពលរដ្ឋ១៨គ្រួសារ រស់នៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល សូមសំណូមពរ ៖
-សម្តេចតេជោ ហ៊ុន សែន
-សម្តេចក្រឡាហោម ស ខេង
-ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន
-លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
-ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង
-ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល
សូមមេត្តាជួយផ្តល់យុត្តិធម៌ឱ្យទទួលបានលុយ ដែលអតីតមន្ត្រីនគរបាលប៉ុស្តិ៍បឹងគ្រុំម្នាក់ ឈ្មោះ ធួក ចិន្តា បានលួងលោមខ្ចីលុយពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយមិនព្រមសង គេចវេសមិនទទួលខុសត្រូវ បានផ្លាស់ប្តូរទីលំនៅ និងទីកន្លែងធ្វើការផងដែរ។
ករណីនេះ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងចំណាត់ការ ហើយភាគីទាំងពីរបានសួរឆ្លើយទល់មុខគ្នាចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។