(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាន ហ៊ុន ណេង ក្រោមវត្តមានរបស់លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងកូនចៅ ដែលពិធីនេះធ្វើឡើងនៅ ចេតិយសម្តេច ឧត្តមទេពញាន នាជើងភ្នំប្រុស ភ្នំស្រី ស្រុកកំពង់សៀម ខេត្តកំពង់ចាម។