(ខេត្តកណ្តាល)៖ នៅរសៀល ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ឈឿន សុចិត្ត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀនបានចាត់តាំងក្រុមការងារយុវជនរបស់គណៈបក្សចុះមូលដ្ឋានក្រុងតាខ្មៅបានចូលរួមកិច្ចប្រជុំស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាល៧ នៃរដ្ឋភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា ប្រធានក្រុមការងារយុវជន គណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ។