ទាន់ហេតុការណ៍
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ” - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A និង​សិស្សានុសិស្ស​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ - ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ ! - ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​មេ ២​ខ្សែ ប្រវែង ១,៧៨០​ម៉ែត្រ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​ប្រចាំខែ វិច្ឆិកា និង​ទិសដៅ​ខែ ធ្នូ និង​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ការពា​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣! - ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣! - យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» «​យើង​រួម​កំលាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» «​លា​ហើយ​ប្លា​ស្ទិក​» - សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ ចាប់ផ្តើម​ហើយ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណកម្មការ​កិច្ចការបរទេស នៃ​រដ្ឋ​សភា​អាមេរិក​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណកម្មការ​កិច្ចការបរទេស នៃ​រដ្ឋ​សភា​អាមេរិក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​បាន​ជួប​ជាមួយ​ប្រធានរដ្ឋសភា​ម៉ារ៉ុក រួចហើយ ក៏​បាន​បន្ត​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជា​បន្ត​ទៀត ជាមួយ​ឯកឧត្តម Gregory W. Meeks ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋ​សភា​អាមេរិក​។

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ បានឲ្យដឹងថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម Gregory W. Meeks បាន​គោរព​សម្ដែង​នូវ​ការថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​បាន​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​អាយ​ប៉ា ជាពិសេស នៅពេល​ដែល​ពិភពលោក​កំពុង​មាន​បញ្ហា​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​។​

​ឯកឧត្តម​បន្តថា ទោះជា​យ៉ាងណា​ក៏ដោយ ឯកឧត្តម​បាន​សង្កេតឃើញ កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ខាងលើ​បាន​ដោយ​ជោគជ័យ ដែល​ឆ្លុះបញ្ចាំង​នូវ​ភាព​ជា​អ្នកដឹកនាំ ដែល​អ្នក​ដទៃ​ទៀត​ពិបាក​នឹង​ធ្វើ​ដូច ហើយ​ដំណើរ​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាយ​ប៉ា ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​បន្ថែម​ទៀត តាមរយៈ​ការអញ្ជើញ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ របស់​ឯកឧត្តម​ប្រធានាធិបតី ចូ បៃ​ដិន​, តាមរយៈ​ការអញ្ជើញ​មក​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​ការពារជាតិ មក​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ និង​តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​អាយ​ប៉ា ដែល​លោក​ជំទាវ​អនុ​ប្រធានាធិបតី បាន​សម្ដែង​នូវ​ការរីករាយ​យ៉ាងខ្លាំង ដែល​រូប​ឯកឧត្តម បាន​ជួប​សន្ទនា​ជាមួយ​សម្ដេច​តេជោ គឺជា​ការប្ដេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិ​ក ចំពោះ​កម្ពុជា និង​អាស៊ាន ដើម្បី​ជួយ​ពង្រឹង​គ្នា​ទៅវិញទៅមក​ទាំង​ផ្នែក​នីតិបញ្ញត្តិ និង​ផ្នែក​នីតិប្រតិបត្តិ ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ភាព​ជា​ប្រធាន​អាស៊ាន រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​កំពូល​នៅ​សហរដ្ឋអាមេរិក​ផង និង​មក​ចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​បាន​រៀបចំ​ឱ្យមាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក និង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​ទីក្រុង​សៀមរាប​ទៀត​ផង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា នៅពេលនេះ គឺ​ល្អ​ជាង​ពេលណាៗ​ទាំងអស់​, សហរដ្ឋអាមេរិក​នៅ​ពេល​នេះ មាន​ស្ថានទូត​ដ៏​ល្អ​មួយ ដែល​កន្លងមក​មិន​ធ្លាប់មាន ហើយ​ចំណែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ គឺ​មាន​ការកើនឡើង​ប្រមាណ​១៨​ភាគរយ ជាមួយនឹង​វត្តមាន​របស់​ក្រុម​ហ៊ុនហ្វត (Ford) និង​ក្រុមហ៊ុន​ជី​អ៊ី (GE) ដែល​កំពុង​ប្រតិបត្តិការ​យ៉ាង​សកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល