ទាន់ហេតុការណ៍
អបអរសាទរ ខេត្ត​កំពង់ចាម ទទួល​ជ័យលាភី ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​សមាគម​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ប្រចាំ​រាជធានី​ភ្នំពេញ​! - មន្ដ្រី​ភូមិបាល និង​សុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការ​នៅ​កន្លែង​ណា​ឱ្យ​ប្រា​ដក​ទៅ មានឈ្មោះ​បំរើ​ការងារ នៅ​ស្រុក​អង្គស្នួល តែ​ខ្លួន​មក​ធ្វើ​សកម្មភាព នៅ​ស្រុក​ស្អាង​រាប់​ឆ្នាំ ដូចជា​ចំឡែក​..! - ​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​! - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​ - អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​ - ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​
0

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​សមាជិក​សភា​វ័យក្មេង​អាយ​ប៉ា ចូលជួប​គោរព​សម្តែង​ការគួរសម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​សមាជិក​សភា​វ័យក្មេង​អាយ​ប៉ា ចូលជួប​គោរព​សម្តែង​ការគួរសម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សមាជិកសភា​វ័យក្មេង​អាយ​ប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​សមាជិក​សភា​វ័យក្មេង​អាយ​ប៉ា ចូលជួប​គោរព​សម្តែង​ការគួរសម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣​នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ា​នី បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​ប្រធាន ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​ក្នុងឱកាស​នៃ​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ទទួល​ជួប​គណៈប្រតិភូ​សមាជិក​សភា​វ័យក្មេង​អាយ​ប៉ា នា​ព្រឹក​នេះ​។​

​ទន្ទឹមនេះ ឯកឧត្តម​បាន​បង្ហាញ​សេចក្តីសោមនស្ស​រីករាយ ដែល​កិច្ចប្រជុំ​សមាជិក​សភា​វ័យក្មេង​អាយ​ប៉ា នឹង​ធ្វើឡើង​ជា​លើក​ទី​១ និង​ដោយ​ផ្ទាល់ នា​រសៀល​ថ្ងៃ​នេះ ក្នុងអំឡុងពេល​នៃ​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២២ នេះ​។

​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើក​ឡើង​ដល់​គណៈ​ប្រតិភូ YPA ថា​៖ «​យុវជន គឺជា​ធនធាន​ប្រកបដោយ​ថាមភាព​ខ្ពស់ ក្នុង​ដំណើរការ​កិច្ចការ​នយោបាយ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការថែរក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ក្នុង​តំបន់ និង​សកល​។ ភាព​ជា​តំណាង​របស់​យុវជន ត្រូវបាន​លើកកម្ពស់​នៅ​គ្រប់ទិសទី​»​។​

​ក្នុង​ជំនួប​នេះ​ដែរ តំណាងឱ្យ​គណៈប្រតិភូ​សមាជិកសភា​វ័យក្មេង​អាយ​ប៉ា​ទាំងអស់ ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហាញ​សុទិដ្ឋិនិយម​ថា​៖ «​ជាមួយ​ការចូលរួម​បន្ថែម​ពី​សមាជិក​សភា​វ័យក្មេង​អាយ​ប៉ា ដែល​ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​របស់​សភា​នៃ​ប្រទេស​សមាជិក​អាយ​ប៉ា និង​អាស៊ាន​ជារួម យើង​នឹង​ឈានទៅ​សម្រេច​បាន​ការកសាង​សហគមន៍​អាស៊ាន​មួយ​ពោរពេញ​ទៅ​ដោយ​កាលានុវត្តភាព​និង​ការចូលរួមចំណែក​យ៉ាងសកម្ម និង​ជា​វិជ្ជមាន​ពី​ប្រជា​-​ជន​វ័យក្មេង ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រជាជន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​»​។​

​សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​សមាជិកសភា​អាយ​ប៉ា​វ័យក្មេង​លើក​ទី​១ នឹង​ប្រព្រឹត្ត​លើ​ប្រធានបទ​ស្តីពី «​ជំរុញ​ការផ្សារភ្ជាប់​ជាមួយ​ប្រជាជន​វ័យក្មេង ដើម្បី​សហគមន៍​អាស៊ាន​មួយ​ប្រកបដោយ​
​ចីរភាព ភាព​ធន់ និង​វិបុលភាព​» ដែល​ជា​ការគាំទ្រ និង​ចូលរួម​ចំណែក​ស្រប​ទៅ​នឹង​មូលបទ​រួម​នៃ​មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤៣ ស្តីពី «​ការបោះ​ជំហាន​ជាមួយគ្នា ដើម្បី​តំបន់​អាស៊ាន​មួយ ប្រកបដោយ​ចីរភាព បរិយាប័​ន្ន និង​ភាព​ធន់​»​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល