ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី​១

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ល្ងាច ថ្ងៃ​ចន្ទ ១៣​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។

​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី​១ នេះ ជា​ការរៀបចំ​សាកល្បង​ដូច​ទៅ​នឹង​ការរៀបចំ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នាពេល​ខាងមុខ​ដែរ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​សន្ដិសុខ សណ្ដាប់ធ្នាប់​ល្អ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ដូខចខាងក្រោម​៖ សម្តេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្ដី​រីករាយ​ដោយ​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១ ដែល​ជា​ធម្មតា ការប្រកួត​កីឡា​ជាតិ​នេះ​ត្រូវ​រៀបចំ​ជា​រៀងរាល់ ២​ឆ្នាំ​ម្តង ប៉ុន្តែ​មាន​ការខកខាន​នៅ​ឆ្នាំ ២០២០ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ដ៏​មមាញឹក និង​ជា​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។

​នា​ពេល​ថ្មីៗ​នេះ ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី ៤០ និង​ទី​៤១ ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់​ជូន​ជាតិ មាតុភូមិ ដោយ​ទទួលបាន​ការចូលរួម​យ៉ាងច្រើន​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ប្រទេស​មហាអំណាច និង ប្រទេស​ជា​មិត្ត​នៅ​ក្នុង​តំបន់ និង​សកល ។

​សម្តេច​តេជោ​បាន​បន្តថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​នាំមក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ឧត្តុង្គឧត្តម កិត្តិយស​ដ៏​ធំធេង និង​ភាព​ល្បី​រន្ទឺ​ក្នុង​តំបន់ និង​អន្តរជាតិ​សម្រាប់​កម្ពុជា ព្រមទាំង​រួមចំណែក​ដល់​ការ​ផ្សាព្វផ្សាយ​អំពី​ព្រះរាជាណាចក្រ​កម្ពុ​ជា នៅលើ​ឆាក​អន្តរជាតិ​ទាំងមូល​។ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ប្រតិភូ​កីឡា​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA Games ) និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) ដែល​ជា​ការប្រកួត​កម្រិត​អន្តរជាតិ​ដ៏​ធំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​គឺជា​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត ក្នុង​វិស័យ​កីឡា​ដែល​កម្ពុជា​រង់ចាំ​ធ្វើជា​ម្ចាស់ផ្ទះ​អស់​រយៈពេល ៦៤ ឆ្នាំ​មកហើយ ។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​កោតសរសើរ​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការរួមសាមគ្គីគ្នា​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១ នេះ ដែល​ការប្រកួត​បានចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩ និង​ត្រូវ​បញ្ចប់​នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២ នេះ ។
​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ជាតិ​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​កីឡា​ជាតិ​មួយ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បន្ត​កសាង សមត្ថភាព ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវៈ​របស់​កីឡាករ កីឡា​ការី​នី​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែល​គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា​នេះ នៅសល់តែ ១៦៧ ថ្ងៃ​ប៉ុណ្ណោះ​។
​វិស័យ​កីឡា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការកសាង​ទំនាក់ ទំនង ការពង្រឹង​សាមគ្គីភាព និង​មិត្តភាព​ដែល​ព្រឹត្តិការណ៍​នេះ រួមចំណែក​ដល់​ការបង្កើន​មូលធន​សង្គម និង​ការសម្រេច បាន​សុខដុម​នីយកម្ម​ក្នុង​សង្គម​ជាតិ ។ ជាងនេះទៀត ព្រឹត្តិការណ៍​កីឡា​ផ្តល់​ឱកាស​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកទេស និង​បទពិសោធ ដែល​ជា​មរតក​វប្បធម៌​ជាតិ និង​ជា​សិល្បៈ​ការពារ​ខ្លួន​របស់​ប្រទេសជាតិ ព្រមទាំង​ជួយ​បំផុសស្មារតី​មហាជន​ឱ្យ​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា និង​លើកកម្ពស់​កិត្តិសព្ទ​កីឡា​របស់​ជាតិ​ឱ្យ​កាន់តែ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ។​

​សម្តេច​តេ​ជោបាន​បន្តទៀ​ត​ថា កីឡា​រួមចំណែក​ដល់​ការពង្រឹង​រាងកាយ​ឱ្យ​មាន​ភាពរឹងមាំ និង​លើកកម្ពស់​សុខភាព​ល្អ​ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​ប្រពៃ និង​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ផលិតភាព ពលកម្ម និង​ការកសាង​មូលធន​មនុស្ស​សម្រាប់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ ប្រកប​ដោយ​ភាព​ធន់ និង​ចីរភាព ។
​ប្រជាពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ​រស់នៅ​ដោយ​សេចក្តី​រីករាយ ងាយ​ចាប់​យក​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ ព្រមទាំង​មាន​ការ​តាំងចិត្ត និង​ក្ដីសង្ឃឹម​ខ្ពស់ ក្នុង​ការបង្កើន​ជំនាញ និង​មូលធន​មនុស្ស តាមរយៈ​ការសិក្សា​បន្ថែម​ពេញ​មួយ​ជីវិត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង និង​បច្ចេកវិទ្យា​ជាប្រចាំ សម្រាប់​រួមចំណែក​ដល់​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ដែល​មាន​គុណភាព និង​ផលិតភាព​ខ្ពស់ ។ វិស័យ​កីឡា​ពិតជា​ដើរតួ​សំខាន់​ក្នុង​ការពង្រឹង​សុខភាព​ផ្លូវកាយ​រឹងមាំ លើកកម្ពស់​សុខភាព​ផ្លូវចិត្ត បង្កើន​ផលិតភាព​ការងារ កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ លើកកម្ពស់​គុណភាព​ជីវិត និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ។​
​សម្តេច​តេជោ ហ៊ុន សែន សូម​លើក​ទឹកចិត្ត​ចំពោះ​ក្មួយៗ ចៅៗ កីឡាករ កីឡាការិនី​មាន​ពិការភាព ដែល​ត្រូវបាន​ក្រសួង​អប់រំ​យុវជន និង​កីឡា​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ជាតិ​ជនពិការ​លើក​ទី​១ ក្នុង​ឆ្នាំនេះ​។
​សូម​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត និង​មាន​ភាពស្វាហាប់​ពោរពេញ​ដោយ​កម្លាំងចិត្ត​ខ្លាំងក្លា ដើម្បី​យកឈ្នះ​លើ​ពិការភាព​របស់​ក្មួយៗ​ចៅៗ សំដៅ​បង្ហាញ​នូវ​ការ​ពិត​ដែលថា “ ពិការភាព​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ”​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​សូម​ចូលរួម​កោតសរសើរ និង​អបអរសាទរ​ចំពោះ​កីឡាករ​-​កីឡា​ការិនី​ជនពិការ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ឥណ្ឌូនេស៊ី ដោយ​ទទួល​ជោគជ័យ​គួរ​ជាទី​មោទនៈ ។ ជោគជ័យ​របស់​ក្មួយៗ​ចៅៗ មិន​ត្រឹមតែ​ជា​មោទនភាព​របស់ ក្មួយៗ​ចៅៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មោទនភាព​រួម​របស់​ប្រជាជន​កម្ពុជា និង​ប្រទេសជាតិ​យើងទាំងអស់គ្នា ក៏ដូចជា​ការលើក កម្ពស់​កិត្តិយស និង​កិត្យានុភាព​ជាតិ​យើង​នៅក្នុង​តំបន់ និង អន្តរជាតិ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​ទស្សនៈ និង​ចំណុច​គន្លឹះ​មួយចំនួន​ដូច​ខាងក្រោម ៖
១-​សូម​លើក​ទឹកចិត្ត​ដល់​ក្មួយៗ​កីឡាករ​-​កីឡា​ការិនី ទាំងអស់ សូម​គោរព​តាម​បទបញ្ជា​នៃ​ការប្រកួត​កីឡា​ជាប្រចាំ ដើម្បី​លើកកម្ពស់​យុត្តិធម៌​ក្នុង​ការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការប្រកួត ពីព្រោះថា កីឡា​មាន ស្តង់ដារ បទបញ្ជា​ត្រឹមត្រូវ​តែ​មួយ​ដែល​ផ្ទុយទៅនឹង​ការប្រកួតប្រជែង​ក្នុង​ផ្នែក​នយោបាយ ។
២-​សូម​អំពាវនាវ​ឱ្យ​បន្ត​ចូល​ចូលរួម​ក្នុង​យុទ្ធនាការ ផ្សព្វផ្សាយ ដើម្បី​រួមចំណែក​ដល់​យុទ្ធនាការ​ជាតិ​ស្ដីពី “​ប្រជាជន ម្នាក់​ត្រូវ​លេង​កីឡា​មួយ​មុខ​យ៉ាងតិច​ប្រចាំជីវិត​” “​ឆ្នាំ​២០២៣ ជា​ឆ្នាំ​ទស្សនា​កម្ពុជា​” “​រួមគ្នា​ដើម្បី​កម្ពុជា​ស្អាត និង​បដិ​សណ្ឋារ​- កិច្ច​ល្អ​” “​នាំគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឥទ្ធិពល​គ្រឿងញៀន​” និង “​កីឡា​រស់នៅក្នុង​សន្តិភាព​” ។​
៣-​ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​បង្កើន​ការធ្វើ​ពិ​-​ពិធ​កម្ម​សកម្មភាព​កីឡា​ឱ្យ​កាន់តែច្រើន ដើម្បី​បង្កើន​ការលើកកម្ពស់​វិស័យ​កីឡា​កម្ពុជា និង​បង្កើន​ការ​ផ្សារភ្ជាប់​វិស័យ​កីឡា​ទៅនឹង​ការងារ​សង្គម ការដោះស្រាយ​បញ្ហា​សង្គម និង​ការ លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​ដោយហេតុថា កីឡា​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ទេសចរណ៍​បៃតង និង​ទទួលស្គាល់​ថា ជាការ ទូត​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​ដល់​ការកសាង​មិត្តភាព សាមគ្គីភាព សុខសន្តិភាព​និង​សុខដុម​នីយកម្ម​ក្នុង​សង្គម​ជាតិ ។
៤-​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាពិសេស គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ត្រូវ​បង្កើន​កិច្ចសហការ​ការបណ្ដុះបណ្ដាល និង​ការអភិវឌ្ឍ​កម្រិត​បច្ចេកទេស​កីឡា​ដល់​អត្ត​ពលិក​កម្ពុជា​ឱ្យបាន​ដល់​កម្រិត​ខ្ពស់​ដែល​អាច​ធ្វើទៅបាន ដើម្បី​ឱ្យ​អត្ត​ពលិក​កម្ពុជា​អាច​ចូលរួមកា​ន់តែ​ទូលំទូលាយ​ប្រកបដោយ​សមត្ថភាព ខ្ពស់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ជា​អន្តរជាតិ​នានា​នៅ​ថ្ងៃ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល