ទាន់ហេតុការណ៍
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង គោលការណ៍​ណែនាំ​ស្ដី​ពី​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ” - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A និង​សិស្សានុសិស្ស​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ - ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ ! - ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​មេ ២​ខ្សែ ប្រវែង ១,៧៨០​ម៉ែត្រ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​ប្រចាំខែ វិច្ឆិកា និង​ទិសដៅ​ខែ ធ្នូ និង​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ការពា​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣! - ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣! - យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» «​យើង​រួម​កំលាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» «​លា​ហើយ​ប្លា​ស្ទិក​» - សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ ចាប់ផ្តើម​ហើយ​!
0

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វឿង ឌី​ញ​ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃ​ប្រទេស​វៀតណាម​។

​តាម​ការ​ឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម វឿង ឌី​ញ​ហ្វេ​
​បាន​គោរព​សម្ដែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មានកម្ម​វិធី​ជា​ច្រើន​បាន​រៀបចំ​ឡើង​ក៏ដូចជា​ការផ្លាស់ប្ដូ​រទ​ស្សន​កិច្ច​ទាំង​ថ្នាក់ដឹកនាំ ទាំង​រវាង​ប្រជាជន​និង​យុវជន​។

​ឯកឧត្តម ក៏​បាន​គោរព​សម្ដែង​នូវ​ការ​សាទរ ជូន​ចំពោះ​សម្ដេច​តេជោ​ផងដែរ ដែល​បាន​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩​បាន​យ៉ាង​ជោគជ័យ បាន​បើក​ប្រទេស​ឡើងវិញ បើក​សេដ្ឋកិច្ច​ឡើងវិញ និង​បាន​សំដែង​នូវ​ការអបអរសាទរ​ផងដែរ ចំពោះ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ជាពិសេស​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។​

​ឯកឧត្តម​ក៏​បាន​សម្ដែង​សេចក្តី​រីករាយ​ជាមួយនឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ដល់​១០​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ ហើយក៏​បាន​ឆ្លៀតឱកាស​នេះ ស្នើសុំ​ឲ្យមាន​កិច្ចសហប្រតិបត្តិកា​រ​កា​ន់​តែ​ស៊ីជម្រៅ​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ និង​ឲ្យបាន​គ្រប់​វិស័យ​។​

​ជា​ការឆ្លើយតប សម្ដេច​តេ​ជោបាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម វឿង ឌី​ញ​ហ្វេ ចំពោះ​ការវាយតម្លៃ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផង​។​សម្ដេច​តេជោបា​នឯកភាព​ជាមួយ​សំណើ​របស់​ឯកឧត្តម​ប្រធានសភា​វៀតណាម ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដៃគូ​សេដ្ឋកិច្ច​ល្អ​គឺ​នាំទៅដល់​ការលើកកម្ពស់​ទំនាក់ទំនង​ទាំង​ផ្នែក​នយោបាយ​និង​វិស័យ​ដទៃទៀត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល