នៅព្រឹកថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2022 នៅចំណុចភូមិពោធិមៀវនិង ភូមិគគីរធំ ដោយមានសហការក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រជាការពារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន បានធ្វើការចុះប្រមូលសំរាមតាមដងផ្លូវជាតិលេខ ១ ។
ទន្ទឹមនោះដែរ ព្រះចៅអធិការវត្តព្រះនាម ញ៉ឹម វ៉ាន់អូន បានជួយឧបត្ថម្ភ ទឹកសុទ្ធវីតា 10 កេស ។ ទឹកក្រូច 10 កេស ។ ដោយឡែក សប្បុរសជន លោក គឹម ណារ៉ាត់ ហៅជ្រូក ក៏បានជួយឧបត្ថម្ភនូវ ទឹកក្រូច២កេស និងទឹកសុទ្ធ ៣ កេស ។
គួរបញ្ជាក់ថា សមាសភាពចូលសរុបទាំងអស់ មានចំនួន ២១៥ នាក់ ស្រី ៩៥ នាក់ ៕