ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

ម៉ូតូ​០២​គ្រឿង​ទៀត ក្នុងចំណោម​ម៉ូតូ​០៣​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​!

ម៉ូតូ​០២​គ្រឿង​ទៀត ក្នុងចំណោម​ម៉ូតូ​០៣​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ផេក​ផ្លូវកា​ររបស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​ជា​ម៉ូតូ​ពាក់ព័ន្ធ​ករណី​ចោរកម្ម ហើយ​បាន​យក​មក​ទុក នៅ​ចំណុច​កន្លែងផ្ញើម៉ូតូ ២៤​ម៉ោង​/២៤​ម៉ោង មុខ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​ប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០៣​គ្រឿង​រួចមក កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ម៉ូតូ​០១​គ្រឿង ម៉ាក Dream 125 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង 1T-7338 ត្រូវបាន​ម្ចាស់​ទទួលយក​ទៅ​វិញ​ហើយ​។ ដោយឡែក​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ម៉ូតូ​ចំនួន​០២​គ្រឿង​ទៀត រួមមាន ៖ ម៉ូតូ ម៉ាក Dream 125 ពណ៌​ខ្មៅ ស្លាក​លេខ ពោធិ៍សាត់ 1E-4879 និង ម៉ូតូ ម៉ាក​ស្គុប​ពី ពណ៌​ស លាយ​ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ ត្រូវបាន​ម្ចាស់​យក​ឯកសារ​មក​បង្ហា​ញ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ជា​បន្តបន្ទាប់​បញ្ជាក់ថា​ជា​ម្ចាស់​ម៉ូតូ​ពិតប្រាកដ និង​ទទួលយក​ទៅ​វិញ​ផងដែរ​។

ម្ចាស់​ម៉ូតូ​ទាំង​០២​គ្រឿង​នេះ​បញ្ជាក់​ឲ្យដឹង​ដូចគ្នាថា ត្រូវបាន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ក ពី​ខេត្ត​ព្រៃវែង អស់​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​ពួក​ខ្លួន​មិន​បាន​ប្តឹង​សមត្ថកិច្ច អាវុធហត្ថ ឲ្យបាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​ការ​លួច​នេះ​ទេ តែ​បែរជា​បានឃើញ​អាវុធហត្ថ​យក​ម៉ូតូ​របស់​ពួកគាត់ ដែល​ចោរ​បាន​លួច​ទៅ ហើយ​នោះ មក​ប្រកាស​ស្វែងរក​ម្ចាស់​នៅលើ​ផេ​កកងរាជអាវុធហត្ថ ដែល​ធ្វើឲ្យ​ពួក​ខ្លួន​មាន​ការភ្ញាក់ផ្អើល និង​រំភើប​បំផុត មិន​នឹកស្មានថា នឹង​អាច​រក​ម៉ូតូ​របស់​ខ្លួន​នេះ​ឃើញ​មក​វិញ​ឡើយ​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល