ខេត្តកំពង់ចាម៖ នៅវេលាម៉ោងជិត ១១ថ្ងៃត្រង់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិឈើទើ ឃុំពោកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សមត្ថកិច្ចអាវុធហត្ថស្រុកស្ទឹងត្រង់បានបង្ក្រាបរថយន្តកែច្នៃដឹកឈើ ០២ គ្រឿង ។
ប្រភពព័ត៌មានអោយដឹងថា រថយន្តកែច្នៃសាំយ៉ុងខ្លាតយក្សទាំង០២គ្រឿងនេះ គឺជា ដឹកចេញពីចំណុចភូមិស្រែភ្លី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម យកទៅលក់ឲ្យ”ដេប៉ូមួយចំនួនដែលមានច្បាប់”។
សេចក្តីរាយការណ៍អោយដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពីក្រុមអ្នកកាសែត មួយចំនួនទៅកាន់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម វ៉ា ថន ដែលជាគណៈឯកភាពបញ្ជាការខេត្ត ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សាន ប៉ុនថាន ដែលជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៍បានចង្អុលបង្ហាញបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱវាទក៏ដូចជាធ្វើការសហការទៅខាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម និងស្រុកស្ទឹងត្រង់ ទើបធ្វើការបង្ក្រាបទៅលើប្រភេទរថយន្តសាំយ៉ុងកែច្នៃចំនួន ២ គ្រឿងនេះ រហូតបានសម្រេច ។
រថយន្តសាំយ៉ុងកែឆ្នៃដឹកផលអនុផលព្រៃឈើទាំងពីរគ្រឿងនេះ ត្រូវបានកម្លាំងជំនាញបានរឹបហូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធី ៕