(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីចែកពូជស្រូវ ជូនប្រជាកសិករ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥២៧គ្រួសារ នៅស្រុកស្អាង ដើម្បីស្តារផ្ទៃដី បង្កបង្កើនផលដែលរងការខូចខាតឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ពិធីនេះធ្វើនៅបរិវេណវត្តសាលាអណ្តែត (ហៅវត្តអណ្តូង) ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល៕