ទាន់ហេតុការណ៍
​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល - ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ថែរក្សា ប្រោស​ព្រំ​សព្វ​សាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ដល់​ថ្នាក់​ដឹក​គ្រប់រូប ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ - អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ចំនួន​ជាង​១០​គ្រួសារ​!!! - សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង
0

អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ លេខ​១ ជាប់​គ្នា​៤​ដង លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​

អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ លេខ​១ ជាប់​គ្នា​៤​ដង លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទូទាំង រាជធានី​ភ្នំពេញ ដែល​ធ្លាប់បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ កាលពី​ឆ្នាំ​២០១៧, ឆ្នាំ​២០១៨, ឆ្នាំ​២០១៩ កន្លងមក និង​ខកខាន​មិន​បាន​ចូលរួម​ប្រកួត​០២​ឆ្នាំ គឺ​ឆ្នាំ​២០២០-២០២១ ដោយសារ​មិន​មាន​ការ រៀបចំ​ប្រារព្ធ​ពិធី ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ មកដល់​ឆ្នាំ​២០២២​នេះ ដោយ​មាន​ការរៀបចំ​ប្រារព្ធ​ពិធី​ប្រណាំងទូក​ឡើងវិញ អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ នៅ​តែ​ការពារ​បាន នូវ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ របស់​ខ្លួន​ដដែល​។​

​កម្មវិធី​ប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង ឆ្នាំនេះ ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​មក​ផង​ដែរ គឺ​ប្រារព្ធ​ឡើង រយៈពេល​០២​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ដោយ​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​ជា​អធិបតី ពី​សំណាក់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ទាំងមូល ដោយ​មាន​ទូក​ចូលរួម​ប្រកួត​មកពី កងរាជអាវុធហត្ថ រាជធានី​ខេត្ត ទាំង​២៥ ទូទាំង​ប្រទេស រួម​ជាមួយ​ទូក​មក​ពី ក្រុង​ស្រុក​ទូទាំង​ខេត្ត​ស្វាយរៀង ទូក​របស់​សាលាខេត្ត​ស្វាយរៀង និង​ទូក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​មួយចំនួនទៀត ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល