ទាន់ហេតុការណ៍
​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​
0

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ក្រោម​អធិបតីភាព លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប និង លោក កែវ ហុង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប​។​

​លោក អ៊ុក ថា អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់ថា ក្នុង​បរិការណ៍​ដែល​សេដ្ឋកិច្ច​សកល និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កំពុង​វិវត្ត​ឆាប់រហ័ស និង​ចល័ត​យ៉ាង​លឿន​ពិបាក​ប៉ាន់ប្រមាណ​ឱ្យបាន​ច្បាស់លាស់ ដោយសារ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការវាយតម្លៃ​ឡើងវិញ​អំពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ មកលើ​ក្របខណ្ឌ​ច្បាប់ ថវិកាជាតិ​ពេញ​១​ឆ្នាំ ២០២០ និង​បាន​សម្រេច​បង្វែរ​ទិស​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពី​”​ថវិកា​វិត្ថា​រកម្ម​” (stimulus budget) ដើម្បី​លើកកម្ពស់​កំណើន ទៅជា “​ថវិកា​តបៈ​កម្ម ឬ​រឹតបន្តឹង​ចំណាយ​” (austerity budget) កម្រិត​ខ្ពស់​មួយ ដើម្បី​បង្វែរ​ថវិកា​ឆ្ពោះ​ទៅ​ដោះស្រាយ​ការងារ​អាទិភាព​ចំពោះ​មុខ​ចំនួន​៤ រួមមាន​៖ (១)-​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជំងឺ​កូវី​ដ​-១៩ ,(២)-​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​កម្រិត​អប្បបរមា​មួយ (​មិន​ឱ្យ​អត់បាយ​) ជាពិសេស​សម្រាប់​ជនក្រីក្រ និង​អ្នក​បាត់បង់​ការងារ​,(៣)-​ខិតខំ​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធុរកិច្ច និង​អាជីវកម្ម​អាច​រស់​បាន និង​រក្សា​ការងារ ពិសេស រក្សា និង​ជំរុញ សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ទី​(៤)-​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​ក្នុងន័យនេះ បន្ថែម​លើ​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​លើ​ការចំណាយ​លើ​ក​ទី​១ តាមរយៈ​ការអនុវត្ត​សារាចរ​ណែនាំ​លេខ ០០១ សហវ​-​អ​ថ ចុះ​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ​២០២០,​និង​ក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ និង​ការចែករំលែក​បន្ទុក​ដ៏​ធ្ងន់​របស់​ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន ,​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​មន្ទីរ​ជំនាញ​រាជធានី ខេត្ត និង​រដ្ឋបាល​រាជធានី ខេត្ត ធ្វើ​វិចា​រណកម្ម និង​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ ដោយ​កាត់​សន្សំ​ចំណាយ​បន្ថែម​ឱ្យ​គ្រប់​៥០% សម្រាប់​ការអនុវត្ត​ចំណាយ​ថវិកា​ឆ្នាំ​២០២០ តាម​ការកំណត់ ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល