ទាន់ហេតុការណ៍
​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​
0

អភិបាលខេត្ត​កណ្តាល បាន​ប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក ដែល​គ្រោង​នឹង​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា នៅ​ក្រុង​តាខ្មៅ​

អភិបាលខេត្ត​កណ្តាល បាន​ប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក ដែល​គ្រោង​នឹង​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា នៅ​ក្រុង​តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក​នៅ​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​កោតសរសើរ វាយ​តំលៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​រៀង​រាងៗ​ខ្លួន ទទួលបាន​លទ្ធផល​ល្អប្រសើរ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

​ឯកឧត្តម​អភិបាល បាន​រំលឹក​ដល់​គ្រប់​អនុគណៈកម្មការ​ទាំងអស់​ថា ដោយសារ​ពេលវេលា​កាន់តែ​ខ្លី​ខិត​ជិត​មក​ដល់​ហើយ សូម​ក្រុមការងារ​ធ្វើ​ការបែងចែក​ទៅតាម​ក្រុម​ការងារ​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ការរៀបចំ​សម្អាត​សោភ័ណភាព​ក្រុង មានដូចជា​៖ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់​ពិព័ណ៍ ទំនិញ ការបាញ់​កាំជ្រួច និង​តន្ត្រីសម័យ​កម្សាន្ត នៅក្នុង​ពិធី​នេះ ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​នឹង​អញ្ជើញ​មក​ទស្សនា​ពិធី​នេះ ជា​ពិសេស​ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យ​ប្រចាំការ​ផងដែរ​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ពិធី​នេះ​ទាំងអស់គ្នា ព្រោះ​ពិធី​ប្រណាំង​អុំទូក​ថ្នាក់​ខេត្ត ត្រូវតែ​មាន​ការចូលរួម​ពី មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​រួម​គ្នា​បង្ក​បរិយាកាស​រីក​រាយ​ជូន​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ កម្សាន្ត​សប្បាយរីករាយ ក្រោម​ម្លប់​ដ៏​ត្រជាក់ នៃ​សន្តិភាព​។

​សូមជម្រាបថា គិត​មក​ត្រឹម​ពេលនេះ មាន​ទូក​ចុះឈ្មោះ​ចូល​រួម​ប្រណាំង សរុប​ចំនួន ៩២​ទូក ក្នុងនោះ ៖ ទូក​អុំ ចំនួន ៤៦​ទូក ទូក​ចែវ ចំនួន ០៦​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៣៦​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ០៤​ទូក សរុប​ចំណុះ​ទូក ចំនួន ៤.៥០៦​នាក់ និង​មាន​កម្លាំង​ត្រៀម​ការពារ​សន្តិសុខ សុ​វត្តិភាព ចំនួន ៧៨៤​នាក់ ។

​គួរបញ្ជាក់​ថា​៖ ឆ្នាំនេះ ខេត្ត​កណ្តាល​បាន​រៀបចំ ប្រណាំង​ទូក នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ រយៈពេល ០២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត សប្បាយរីករាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តិ​ទៅ នាពេល​ខាងមុខ​នេះ​។

​ជាមួយគ្នានេះ ខេត្ត​បាន​រៀបចំ​ដាក់​តាំងពិព័រណ៍ លក់​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ ដោយឡែក នៅ​ពេល​រាត្រី និង​មាន​រៀបចំ បណ្តែត​គោម​លើ​ផ្ទៃ​ទឹក បាញ់​កាំជ្រួច និង​មាន​កម្មវិធី ប្រគុំ​តន្ត្រី​សមយ័ ដែល​មាន​តារា​ចំរៀង​ល្បីៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម ។

​អា​ស្រយ័​ហេតុនេះ សូម​ប្រជាពលរដ្ឋ ចូលរួម​ទស្សនា អោយបាន ច្រើន​កុះករ តាម​កាលបរិច្ឆេទ ខាងលើ ដើម្បី​ញា​ុំ​ង​អោយ ព្រឹ្តត្តិការណ៍​នេះ ប្រព្រឹត្ដ ទៅ ដោយ​ជោគជយ័ ពិសេស ត្រូវ​ចូលរួម ថែរក្សា​អនាម័យ​បរិស្ថាន និង​ប្រកាន់ខ្ជាប់​វិធានការ សុវត្ថិភាព “៣​កុំ​និង​៣​ការពារ​” ដើម្បី​ទប់ស្កាត់ ការរីក​រាល ជម្ងឺ​កូ​វិដ​១៩ ដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ ភាពសប្បាយ​រីករាយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល