ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ល្បាំង​ស្បៃ​មុង​ក្រឡា​ញឹក​បាន​កើតឡើង​លើ​ផ្ទៃ​ទឹក ស្រុក​កោះធំ យក​លេស​ថា​មាន​ច្បាប់​ពី​ឡូតិ៍​សហគមន៍​នេសាទ​លេខ​១១ ស្រុក​លើកដែក​ជា​សំអាង

បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ល្បាំង​ស្បៃ​មុង​ក្រឡា​ញឹក​បាន​កើតឡើង​លើ​ផ្ទៃ​ទឹក ស្រុក​កោះធំ យក​លេស​ថា​មាន​ច្បាប់​ពី​ឡូតិ៍​សហគមន៍​នេសាទ​លេខ​១១ ស្រុក​លើកដែក​ជា​សំអាង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ មួយ​រយៈពេល​កន្លងមក​នេះ​គេ​សង្កេតឃើញ​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​កោះធំ មាន​ភាពស្ងប់ស្ងាត់ បាន​តែ​មួយ​រយៈពេល​ខ្លី តែ​ប៉ុណ្ណោះ​ទេ​ខណៈ​កន្លងមក​សម្តេច​តេជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​មាន​ប្រសា​សន៌ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ឆ្នាំ ២០២១ បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត ដែល​ជាប់ នឹង​បឹង​ទន្លេសាប ត្រូ វ​ធ្វើការ​ទប់ស្កាត់​និង​ឈាន​ដល់​ការបង្ក្រាប​ផងដែរ ប៉ុន្តែ​ពេល​នេះ មាន​មេក្លោង​បទល្មើស​នេសាទ​នៅក្នុង​ដែនទឹក​ខ្មែរ ជាប់ នឹង​ព្រំដែ ន​ប្រទេស​វៀតណាម នៅតែ​គ​រឃ្លើន ប្រឆាំង​និង​បទបញ្ជា​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ទីតាំង​បទល្មើស​នេសាទ​ធំ​មួយ​នេះ​ស្ថិត​នៅ​ចំនុច​បឹង​តូច ហៅ ប្រលាយ​បឹង​ញ៉ ភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្តា ល ដោយ​អ្នកមើលការខុសត្រូវ​នៅ​ទីតាំង​នោះ គេ​បាន​បញ្ជាក់ថា កន្លែង​គេ​មានច្បាប់​អនុញ្ញាត​ចេញ​ពី​សហគមន៍​ឡូតិ៍នេសាទលេខ ១១ ក្នុង​ស្រុក​លើកដែក តែ​ជាក់ស្តែង គេ​មក​ដាក់​ល្បាំង​ស្បៃ​មុង​ក្រឡា​ញឹក​នេះ​នៅ​ស្រុក​កោះ​ធំ​ខុសពី​ច្បាប់​អនុញ្ញាត ។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​នេះ ក្រុម​អ្នក​សារព័ត៌ មាន​យើង​ជាច្រើន​អង្គភាព បាន​ជួល​ទូក​ស្មាច់​១​គ្រឿង ដើម្បី​ចុះទៅពិនិត្យ និង អង្កេត​ស្រាវជ្រាវ សកម្មភាព​ឈ្មួញ ទុច្ចរឹត​ប្រព្រឹត្ត​បទល្មើស​នេសាទ ទ្រង់ទ្រាយ​ធំ មួយ​នេះ ដែលមាន ភូមិសាស្ត្រ​ស្ថិតនៅ​ជាប់ នឹង​ព្រំដែន​ទឹក នៃ​ប្រទេស​វៀតណាម គឺ​មាន​ស្រុក​កោះធំ​-​និង​ស្រុក​លើកដែក ដើម្បី​ថត​ផ្តិត​រូបភាព​យក​ព័ត៌មាន​ពិត​ជូន​ថ្នាក់ដឹកនាំ ដើម្បី​លោក​បាន​ឃើញ ពី​សកម្មភាព​បទល្មើស​នេសាទ​នៅ​ភូមិសាស្ត្រ​ក្នុង​ស្រុក​ទាំង​២​ខាងលើ​នៅពេល​ដែល​ក្រុម​អ្នក​សារព័ ត៌មាន​យើង​បាន​ទៅ​ដល់​តំបន់​ដែល​ពាក់ព័ន្ធ​នឹ​បទល្មើស​នេសាទ​ទាំង​២​ស្រុក​ខាងលើនេះ​ភ្លាម ក៏​បាន​ទៅ​ជួប​នឹង​ប្រជាពលរដ្ឋ​យើង​ផ្ទាល់ ដែល​គាត់​កំពុង​ប្រកប​របរ​នេសាទ ជា​លក្ខណៈ​គ្រួសារ បាន​រៀបរាប់ និង​ត្អូញ ត្អែរ​ដ៏​ស្រងូតស្រងាត់​ថា ពួកគាត់​គ្មាន​ប្រាក់​ផង ហើយ​ក៏​គ្មាន​.​បក្ខពួក​ទៀត ណាមួយ​ខ្លាច​ខុសច្បាប់់​ផង​ដែរ ដូច្នេះ​ពួកគាត់​មានតែ​តស៊ូ នេសាទ​ប្រើ​មង​៤០​ទៅ​៥០​ម៉ែត្រ និង​ដាក់​ដា ក់​លប បានកូន​ត្រី​តូចៗ និង​ក្ដាម​ខ្យង កំពិស​បន្តិចបន្តួច​គ្រាន់​តែ​នឹង ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ទាំង​ត្រដរខ្យល់​តែប៉ុណ្ណោះ មិន​ដូច​ពួក​មេ​ឈ្មួញ​ធំៗ​នោះទេ គេ​មាន​ប្រាក់​គេ​មានអំណាច បុ ណ្យ​ស័ក្តិ​អញ្ចឹង​ហើយ​ឃុបឃិត​គ្នា​បង់​លុយ​កាក់​ឱ្យ​មន្ត្រី​ជំនាញ​. ខិលខូច នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ បែងចែក​ទីតាំង​គ្នា​រៀងៗ​ខ្លួន រួច​បោះបង្គោល​ល្បាំង​ស្បៃ​មុង​ក្រ​ឡាញឹ ហើយ​គេ​ថា​មា ន​ច្បាប់​។​

​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យដឹងថា ល្បាំង​ស្បៃ មុង​ក្រឡា​ញឹក ដែល​បាន​កើតឡើង​លើ​ផ្ទៃ​ទឹក ស្រុក​កោះ​ធំ​នេះ​គឺ​យក​លេស​ថា​មានច្បាប់​ពី​ឡូតិ៍​សហគមន៍​នេសាទ​លេខ​១១ ក្នុងស្រុ ក​លើកដែក តែ​គេ​មក​ធ្វើ​នៅក្នុង​ស្រុក​កោះ​ធំ​ទៅវិញ ដោយសារ​តែ​នៅលើ​ផ្ទៃ​ទឹក​មិនសូវ​មាន​មាន​អ្នក​ចាប់​អារម្មណ៍​នោះទេ ដោយ​ប្រ ភព​បាន​បន្ត​បន្តថា សង្ស័យ តែ​ពួកគេ​រួមគំនិត​ឃុបឃិត​គ្នា​ជាមួយនឹង​មន្ត្រី​ខិលខូច​មួយចំនួន ដែល​មាន​តួនាទី​ភារកិច្ច​ឈរជើង​នៅក្នុ ង​មូលដ្ឋាន​នោះ​ហើយ​មើលទៅ ។​

​ដូច្នេះ​ដើម្បី​រក្សា នូវ​ប្រសិទ្ធភាព បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ ជុំវិញ​នឹង​បញ្ហា បទល្មើស​នេសាទ ដែល​កើតមាន​យ៉ាង​ពេញបន្ទុក​.​នៅ​ចំណុច ដូច​ខាងលើ​នេះ​មហាជន​បាន​សំណូមពរ​ដល់​លោក​អភិ​បា ល នៃ​គណៈ​អភិបាល ខេត្ត​កណ្តាល មេត្តា​បង្កើត​គណៈកម្មការ​ចម្រុះ ឯករាជ្យ​ដើម្បី​ចុះបង្ក្រាប និង​ទប់ស្កាត់ ឱ្យបាន​ទាន់​ពេល​វេ លា ។​

​អង្គភាព​សារព័ត៌មាន​យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ខាងលើនេះ គ្រាន់តែ​ក្រើន​រលឹក​ដល់​ពួក​អស់លោក​មន្ត្រីជល់ផល​.​ប្រចាំ​គោលដៅ ក៏ដូចជា​សេចក្តីរាយការណ៍ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​កណ្តាល​. លោក​បាន​ដឹង​និង​ជ្រាប​ជា​ព័ត៌មាន​ពិតៗ​ជាកស្ដែង​ជា​ពិសេស​នោះ លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល ជាពិសេស​លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​.​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ទើប​និង​និង​ឡើងកាន់ដំណែង ដើម្បី​ឱ្យ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​និង​មាន​វិធានការ​ផងដែរ​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ការពា​រ​សម្បត្តិ​ធនធានធម្មជាតិ​និង​មច្ឆាជាតិ​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង លើ​ចុះ​ទៅ​ទប់ស្កាត់ និង​ចាត់វិធានការ​បង្ក្រាប ឱ្យបាន​ទាន់​ពេលវេលា​ទៀត​ផង ។​

​អង្គភាព​សារព័ត៌មាន​យើង​បាន​រង់ចាំ​ធ្វើ​ការបកស្រាយ បំភ្លឺ​ពី​សារ​ម៉ី​ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​គ្រប់ពេលវេលា នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ជុំវិញ​បញ្ហា​ចុះផ្សាយ​ខាងលើនេះ អោយមាន​សុ​ក្រឹត្យ​-​និង​យុត្តិធម៌​តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល