ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ សូម​ថ្កោលទោស​ចំពោះ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៉ី ដែល​បន្ត​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្តា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​រាស្ត្រ​ខ្មែរ​ទូទាំង​នគរ ដោយ​ជន​ក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ថា «​ព្រះមហាក្សត្រ​ជា​ជន​ក្បត់ជាតិ​»​។​

​ជន​ក្បត់ជាតិ​ត​ជំនាន់​រូបនេះ​បាន​ហៅ​ព្រះនាម​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ ចំៗ​ឈ្មោះ​យ៉ាង​ដាច់​សាច់ និង​បាន​និយាយ​ពេញៗ​មាត់​ថា «​ស្តេច​ស្រុក​ខ្មែរ​គ្មាន​មនសិការ​ជាតិ​សូម្បី​តែ​បន្តិច​, បន្ទាប់​ពី ហ៊ុន សែន ស្តេច​ស្រុក​ខ្មែរ​ក្បត់ជាតិ​»​។ ទណ្ឌិត​ក្បត់ជាតិ​រូប​នេះ​ថែម​ទាំង​បាន ចោទប្រកាន់​ព្រះមហាក្សត្រ​ថា​ជា​ជន​ក្បត់ជាតិ​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ យើងខ្ញុំ​ពិតជា​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត​ចំពោះ​ការប្រមាថ​ម្តង​ហើយ​ម្តង​ទៀត​របស់​ជន​ក្បត់ជាតិ រូប​នេះ​ទៅ​លើ​ព្រះមហាក្សត្រ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហ​ង្ក​ការ​ជាទីបំផុត​ចំពោះ​ជន​ក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ​។​

​ការប្រមាថ​ដោយ​ចោទប្រកាន់ អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ព្រះប្រមុខរដ្ឋ និង​ជា​រដ្ឋបុរស​ស្នេហា​ជាតិ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ថា ក្បត់ជាតិ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ជាទី​បំផុត​ដែល​មិន​អាច​អត់ឱន​ឱ្យបាន​ជា​ដាច់ខាត​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ជាទី​បំផុត​ទៅលើ​ជន​ក្បត់ជាតិ​៣​ជំនាន់​និង រត់ចោលស្រុក​រូបនេះ ព្រមទាំង​បក្សពួក​ដែល បាន​ចូលរួមចំណែក​គាំទ្រ​ចំពោះ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​មិន​អាច​លើក លែង​បាន​ឡើយ​។​

​យើងខ្ញុំ​ជា​ប្រជារាស្ត្រ​ខ្មែរ សូម​ប្រកាស​ជា​ឱឡារិក គាំទ្រ គោរព និង​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជានិច្ច​ពីព្រោះ​ព្រះអង្គ គឺ​ជា​ឥស្សរជន ស្នេហា​ជាតិ​កំពូល និង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើងខ្ញុំ​ដែល​ជា​ប្រជានុរាស្ត្រ​ខ្មែរ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ដែល ប្រកាស​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុងការ​កម្ចាត់​ចោល​នយោបាយ​ជ្រុល និយម​របស់​ជន​ក្បត់ជាតិ​បី​ជំនាន់​ឲ្យអស់​ពី​កម្ពុជា​ដើម្បី​រក្សា សន្តិភាព ស្ថិរភាព​សង្គម និង​សេចក្តីសុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល