ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

វិស័យ​ឯកជន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​

វិស័យ​ឯកជន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​វិស័យ​ឯកជន រួម​ទាំង​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​យល់​កាន់តែច្បាស់​អំពី​ហានិភ័យ និង​កាលានុវត្តភាព​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​នេះ និង​វិធានការ​ឆ្លើយតប​ចាំបាច់​នានា ដែល​ត្រូវ​ពិចារណា​ដាក់​បញ្ចូល​នៅ​ក្នុង​ការសម្រេចចិត្ត​វិនិយោគិន អនុលោម​តាម​គោលនយោបាយ និង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ វិស័យ​សាធារណៈ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​រួមចំណែក​កសាង​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដែល​មាន​ភាព​ធន់ កាន់តែ​បៃតង បញ្ចេញ​កាបូន​តិច បរិ​យាប​ន្ន និង​កំណើន​ប្រកបដោយ​ចីរភាព​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក «​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០២២» ដោយ​មាន​ការចូលរួម ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា តំណាង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន វិស័យ​ធនាគារ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល តំណាង​យុវជន និង​អ្នកពាក់ព័ន្ធ​នានា នៅ​ទីក្រុង​សៀមរាប នា​ថ្ងៃ​អង្គារ ទី​១៨ ខែតុលា ឆ្នាំ​២០២២ នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា កិច្ចប្រជុំ​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​សំខាន់ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ស្ថានភាព និង​ហានិភ័យ បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក ដែល​ក្នុងនោះ​កម្ពុជា​ក៏​បាន​នឹង​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ សង្គម សេដ្ឋកិច្ច ជីវភាព​រស់នៅ និង​សុខមាលភាព​ប្រជាជន បើទោះបី​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​បង្ក​ឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​ក៏ដោយ​។ ជាមួយគ្នា​នេះ​ផង​ដែរ នេះ​គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​កាលានុវត្តភាព សម្រាប់​វិស័យ​ឯកជន និង​ជា​មូលដ្ឋាន​សម្រាប់​ការពិចារណា​សម្រេចចិត្ត​សម្រាប់​វិស័យ​ធនាគារ និង​វិនិយោគិន ក្នុង​ការផ្តល់​ហិរញ្ញប្បទាន និង​ការវិនិយោគ​លើ​បណ្តា​គម្រោង​ដែល​មិន​ប៉ះពាល់​បរិស្ថាន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ រួមចំណែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ទទួលបាន​បច្ចេកវិទ្យា​បៃតង​ថ្មី​ទំនើប​។​

​កម្ពុជា​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច ដែល​រួមចំណែក​តិចតួច​បំផុត​ក្នុង​ការបង្ក​ឱ្យ​មាន​ការ​ខូចខាត​បរិស្ថាន​ពិភពលោក ជា​ពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ តែ​យើង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ និង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការរួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម នៅក្នុង​ការចរចា​អន្តរជាតិ ហើយ​យើង​អាច​សម្រេច​កិច្ចការ​នេះ​បាន ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ​។ ជាក់ស្តែង កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ និង ជា​ប្រទេស​ទី​២ ក្នុងចំណោម​ប្រទេល​អភិវឌ្ឍន៍​តិច​តួ​ចទាំង​៤៦ ដែល​បាន​អនុម័ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូ​ន ដែល​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ​២០៥០ ហើយ​បាន​បេ្តជ្ញាចិត្ត និង​គាំទ្រ «​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥» ដែល​ផ្តោត​ទៅលើ តុល្យភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន​។ ម្យ៉ាងទៀត ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​គំនិត​ផ្តួចផ្តើម​ស្តីពី «​កិច្ចព្រមព្រៀង​អាស៊ាន​បៃតង​» ក្នុង​គោលបំណង​ផ្តល់​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រួម សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បញ្ចេញ​កាបូន​តិច បៃតង និង​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល