(ភ្នំពេញ) :សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសាររាជរដ្ឋាភិបាលគិតបានត្រឹមត្រូវចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ដោយជោគជ័យ ទើបយើងអាចរៀបចំពិធីជួបជុំនៅថ្ងៃនេះបាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យលើជំងឺកូវីដ-១៩ គឺដោយសារយុទ្ធសាស្ត្រវ៉ាក់សាំងដើម្បីការពារអាយុជីវិតរបស់ប្រជាជនយើង ហើយរាជរដ្ឋាភិបាលនៅតែបន្តដាក់ក្រុមសិស្ស-និស្សិតជាក្រុមអាទិភាពក្នុងការទទួលបានការចាក់វ៉ាក់សាំងផងដែរ៕