ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តកណ្តាល និងគ្រួសាររងគ្រោះដោយឧប្បទ្ទវហេតុ នៃការលិចទូកដទទឹង សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរ ព្រះរាជមហា ករុណាទិគុណដ៏ជ្រាលជ្រៅបំផុត ប្រកបដោយសមានចិត្តសោមនស្ស រីករាយ ជាអតិបរមាថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ។
ព្រះករុណាថ្លៃវិសេសដែលទ្រង់សព្វព្រះរាជឫទ័យ ប្រោសប្រទាននូវព្រះរាជអំណោយ និងព្រះរាជសាររំលែកទុក្ខ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត របស់ព្រះអង្គទាំងទ្វេរ ដែលកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ព្រះអង្គ បានចាត់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត ផ្តល់ជូនដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរងគ្រោះពីឧប្បទ្ទវហេតុ នៃការលិចទូកដទទឹង ដែលដឹកសិស្សមកពីសាលាភាសាអង់គ្លេសឯកជន ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោស ព្រះរាជ មេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំពីប្រជារាស្ត្ររបស់ព្រះអង្គទាំងអស់គ្នា៕