ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក រាជធានីភ្នំពេញ និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងត្រូវរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃ គឺថ្ងៃ ទី២៨-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ កុំភ្លេចត្រៀម CV ឱ្យបានច្រើន ដើម្បីដាក់ពាក្យស្នើសុំការងារបានច្រើនជម្រើស!
អ្នកចូលរួម ក៏អាចស្វែងយល់ពីការបង្កើនផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹងដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលាផងដែរ៕
☎️017 467 423, 096 2155 162
http://careerfair.nea.gov.kh/
?Email: jc_pp@nea.gov.kh
⭐️Facebook #neakhmer