ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

«​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»

«​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សេចក្តីសម្រេច​របស់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​សម្រេច​ថា «​សម្តេច​តេជោ ហ៊ុន សែន មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​លោក ហុក ឡង់ឌី​» ដែល​ចេញផ្សាយ​ជា​ផ្លូវការ​នា​ព្រឹក​នេះ គឺជា​ការផ្តល់​នូវ​ភាព​ស្អាតស្អំ និង​ភាពយុត្តិធម៌​បំផុត​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​រង​នូវ​ការចោទប្រកាន់​ពី​ជន​អគតិ ដែល​តែងតែ​រិះរក​វិធី​សាស្ត្រ​ក្នុងការ​បំភ្លៃ និង​បំផ្លាញ​កិត្តិយស​ថ្នាក់ដឹកនាំ​កម្ពុជា​។

​ទន្ទឹម​នឹង​ការចូលរួម​អបអរសាទរ​ជាមួយ​នឹង​សេចក្តីសម្រេច​នេះ ខ្ញុំ​សូម​កត់សម្គាល់​ផងដែរ​ថា ទង្វើ​ប៉ុនប៉ង​ដោយ​ចេតនា​ក្នុង​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​បំភ្លៃ​ការពិត ដែល​នាំអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​តែង​ត្រូវ​បាន​បង្កឡើង​ជា​បន្តបន្ទាប់​ដោយ​មេដឹកនាំ និង​សកម្មជន​ក្រុម​ប្រឆាំង​។ តែ​យ៉ាងណាក្តី ទង្វើ​ទាំង​នោះ​តែង​បរាជ័យ ដោយសារ «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​»​។ តាមរយៈ​សេចក្តីសម្រេច​នាពេលនេះ ជាអាទិ៍ គឺជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​ថា​សម្តេច​តេជោ ជា​មាស​សុទ្ធ ដែល​មិន​ខ្លាច​ការ​ប្រឈម​ជាមួយ​សកម្មភាព​ចោទប្រកាន់​អ​គិត​ណាមួយ​ឡើយ​។​

​ការប៉ុនប៉ង​ទាំងនេះ ពិត​ណាស់​មិន​អាច​កែប្រែ​តថភាព​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នោះឡើយ ជាពិសេស​ចំពោះ​តួនាទី និង​គំរូ​វីរភាព​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ចំនួន ១០៥ សមរភូមិ រំដោះ​ប្រទេស​ជាតិ​បាន​យ៉ាង​ជោគជ័យ​ពី​របប​ខ្មែរក្រហម​ដ៏​ខ្មៅ​ងងឹត និង​ជា​វីរជន​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ឆ្នាំ​១៩៩៨​។ រឹង​រិត​តែ​មិន​អាច​បំភ្លៃ​បាន​នោះ គឺ​ស្នាដៃ​សម្តេចនាយក​រដ្ឋមន្ត្រី​ក្នុង​ការការពារ​បូរណភាព​ទឹកដី​ចេញពី​ការឈ្លានពា​លរបស់​ប្រទេសជិតខាង​កាល​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ ការសម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ និង​ជា​ពិសេស ស្នាដៃ​ដ៏​គួរ​ជាទី​មោទនៈ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ នា​ពេល​ថ្មីៗ​នេះ ក្រោម​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ រួមផ្សំ​នឹង​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព ជាពិសេស​គោលនយោបាយ​គាំពារ​សង្គម ដែល​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​ជនក្រីក្រ​។

​សម្រាប់​បុគ្គល​ណា ដែល​តាំងខ្លួន​ថា​ជា​អ្នកនយោបាយ ឬ​អ្នកវិភាគ​នយោបាយ តែ​មិន​ខ្វាយខ្វល់​តាមដាន​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ដែល​កំពុង​បន្ត​ទទួលរង​ផលប៉ះពាល់​ដោយ​ជំងឺ CoVID19 បញ្ហា​អតិផរណា ដែល​កើតចេញ​ពី​សង្គ្រាម Ukraine-Russia និង​ផល​អវិជ្ជមាន​ជារួម​ចេញពី​ទណ្ឌកម្ម​សេដ្ឋកិច្ច (Economic sanctions) នានា​នោះ គឺ​ទុកឲ្យ​ទៅ​តាម​ហ្នឹង​ចុះ ។ ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បង្វែរ​មក​មើល​ការ​ខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន និង​មាន​សម្តេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី ដែល​តែងតែ​នៅ​ជាមួយ​ប្រជាជន បន្ត​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ ដែល​មាន​លក្ខណៈ​សាកស​ម​ជា​គណបក្សកាន់អំណាច​ក្នុង​ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ចម្បង និង​ជា​ប្រចាំ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល