ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី បិទ​មហាសន្និបាត​កាយឫទ្ធិ​ជាតិ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី បិទ​មហាសន្និបាត​កាយឫទ្ធិ​ជាតិ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល ថ្ងៃ​ចន្ទ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​មហាសន្និបាត​កាយឫទ្ធិ​ជាតិ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

កាយឫទ្ធិ​ជាតិ​កម្ពុជា គឺជា​ចលនា​អប់រំ​ក្រៅ​ប្រព័ន្ធ​យ៉ាងសកម្ម​មួយ​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា និង​បាន​ចូលរួម​យ៉ាង​ជោគជ័យ​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ក៏​ដូច​អនុវត្ត​គម្រោង​សហគមន៍​ផ្សេងៗ តាមរយៈ​ការផ្សារភ្ជាប់​កុមារ និង​យុវជន​ទៅ​ក្នុង​សហគមន៍​នានា​។​

សម្តេច​តេជោ ហ៊ុន សែន មាន​សេចក្តី​រីករាយ និង​សូម​ចូលរួម​អបអរសាទរ​កាយឫទ្ធិ​ជាតិ​កម្ពុជា​ដែល​សម្រេចបាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​នៃ​មហាសន្និបាត​កាយរឹ​ទិ្ធជាតិ​កម្ពុជា ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​មក​នេះ​។​សម្តេច​តេជោ​បានកោតស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ចលនា​កាយឫទ្ធិ​ជាតិ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ដូច​បណ្តា​ប្រទេស​នានា ដោយ​បាន​កសាង​កម្លាំង​បន្តវេន​ប្រកបដោយ​សក្តានុពល និង​មាន​ភក្តីភាព​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ​មាតុភូមិ ។​

ក្នុង​ឱកាស​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ឧទ្ទិស​សមិទ្ធផល​នេះ​ជូន​សម្តេច​វិបុល​បញ្ញា សុខ អាន ព្រម​ទាំង​កាយ​រឹទ្ធា​ចារ្យ​ដែល​បាន​ខិតខំ និង​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​អភិវឌ្ឍ​ចលនា​កាយរឹ​ទិ្ធជាតិ​កម្ពុជា​រយៈពេល​កន្លងម​ក​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​អាទិភាព​លើ​ការពង្រឹង​សកម្មភាព​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ តាមរយៈ​សកម្មភាព​ចលនា​កាយឫទ្ធិ​កម្ពុជា​ដែល​ជា​កម្លាំងចលករ​សម្រាប់ ការងារ​អប់រំ ការ​ហាត់ពត់លត់ដំ ទាំង​ប្រាជ្ញា ស្មារតី ព្រមទាំង​កាយសម្បទា ប្រកបដោយ​សក្តានុពល រួម​ជាមួយ​ចំណេះដឹង សីលធម៌​ល្អ ចរិយា​សម្បត្តិ​ថ្លៃថ្នូរ ក្លាយ​ជា​ពលរដ្ឋ​គំរូ ស្រប​តាម​ចក្ខុវិស័យ​អង្គការ​ពិភពលោក​នៃ​ចលនា​កាយ​ឫទ្ធិ គឺ​ការកសាង ពិភពលោក​មួយ​ប្រកបដោយ​សមត្ថភាព​សម្រាប់​យុវជន​ទាំង​បច្ចុប្បន្ន និង​អនាគត ។​

ដូច្នេះ ការពង្រឹង​ភាព​ជា​អ្នកដឹកនាំ និង​ការបណ្តុះ បណ្តាល​ជំនាញ​កាយរឹ​ទិ្ធ​ក​ម្ម​ដល់​មេដឹកនាំ​កាយរឹ​ទិ្ធ​នៅ​ថ្នាក់​ជាតិ ថ្នាក់​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេស​មេ​កងឯកភាព ដែល​ជា​សកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទូទាំង​ប្រទេស ពិតជា​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ពិតជា​បាន​ឆ្លើយតប​ទៅនឹង គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា ។

សម្តេច​តេជោ ហ៊ុន សែន ក៏បានផ្តល់​ការលើកទឹកចិត្ត​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​ភាព​រីកចម្រើន​នៃ​ចលនា​កាយឫទ្ធិ​ជាតិ​កម្ពុជា ដូចខាងក្រោម​៖
១-​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយរឹ​ទិ្ធជាតិ​កម្ពុជា​ថ្នាក់​ជាតិ ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​សម្រាប់​អាណត្តិ​ទី ៤ នេះ ត្រូវ​បន្ត​លើកកម្ពស់​ការងារ​អប់រំ និង​បណ្តុះ បណ្តាល​ធនធាន​យុវជន តាមរយៈ​ការជំរុញ​ចូលរួម​ក្នុង​ចលនា​កាយរឹ​ទិ្ធ និង​អភិវឌ្ឍ​កម្មវិធី​ស្វ័យ​អប់រំ​ខ្លួនឯង ដើម្បី​ក្លាយជា ពលរដ្ឋ​កាយរឹ​ទិ្ធ ដែល​ផ្តល់​ផលប្រយោជន៍​ចំពោះ​សង្គមជាតិ ។ ត្រូវ​បន្ត​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ឯកសារ​គតិយុត្ត លិខិត​បទដ្ឋាន​រដ្ឋបាល​នានា ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ​។​
២-​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ​ពិភពលោក​នៃ​ចលនា​កាយឫទ្ធិ និង​គ្រប់​បណ្តា​អង្គការ​កាយឫទ្ធិ​ជាតិ ថ្នាក់​តំបន់ និង​ពិភពលោក​សំដៅ​បង្កើន​ប្រសិទ្ធភាព​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ការផ្លាស់ប្តូរ​កម្មវិធី ការបណ្តុះបណ្តាល ជំនាញ​កាយឫទ្ធិ​កម្ម និង​អភិវឌ្ឍ​សមត្ថភាព​ដឹកនាំ​កាយរឹ​ទិ្ធ​គ្រប់​លំដាប់ថ្នាក់ ស្របតាម​កម្រិត​បទដ្ឋាន​តំបន់ និង​ពិភពលោក ។ ត្រូវ​បន្ត​លើកទឹកចិត្ត​យុវជន​កាយឫទ្ធិ ដែល​មាន​សមត្ថភាព និង មាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់ ឱ្យ​ចូលរួម​ជា​បេក្ខជន​ប្រកួតប្រជែង​ក្នុង​គណៈកម្មការ​កាយឫទ្ធិ​ថ្នាក់​តំបន់ និង​ពិភពលោក ។​
៣-​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយ​ឫទ្ធិ​-​ជាតិ​កម្ពុជា ថ្នាក់ជាតិ ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ត្រូវ​បន្ត​រៀបចំ​ផែនការ​សកម្មភាព​រយៈ​ពេល​វែង រយៈពេល​មធ្យម និង​រយៈពេល​ខ្លី ព្រម​ទាំង​ការខិតខំ​កៀរគរ​សប្បុរសជន “​មូលនិធិ​កាយរឹ​ទិ្ធ​” គ្រប់​លំដាប់ថ្នាក់ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព កាយឫទ្ធិ​ជាតិ​កម្ពុជា​ទូទាំង​ប្រទេស ។
៤- ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិបត្តិ​កាយឫទ្ធិ​ជាតិ​កម្ពុជា​ថ្នាក់​ជាតិ​ត្រូវ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ដំណើរការ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​សកម្មភាព​ការងារ​កាយរឹ​ទិ្ធជាតិ​កម្ពុជា ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ឱ្យមាន​ដំណើរការ​ល្អ ជាពិសេស ត្រូវ​រៀបចំ “​គោលនយោបាយ និង​កម្មវិធី​សម្រាប់​កាយឫទ្ធិ​រៀមច្បង​” និង​បង្កើត “ ក្រុមប្រឹក្សា​កាយរឹ​ទិ្ធ​រៀមច្បង ” ដើម្បី​បន្ត​យកចិត្តទុកដាក់​ប្រមូលផ្តុំ និង​គ្រប់គ្រង​កម្លាំង​កាយរឹ​ទិ្ធ​។​គ្រប់​គ្រឹះស្ថានឧត្តមសិក្សា​សាធា​រណៈ និង​ឯកជន​ដែល​ពុំ​ទាន់​បាន​រៀបចំ​ចលនា​កាយរឹ​ទិ្ធ ត្រូវ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​កសាង​កម្លាំង​កាយឫទ្ធិ​រៀមច្បង​នៅតាម​អង្គភាព​រៀងៗ​ខ្លួន ដោយ​ធានា​ទាំង​បរិមាណ និង​គុណភាព ។​
៥-​ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​កាយឫទ្ធិ​កម្ម ដល់​មេដឹកនាំ​កាយរឹ​ទិ្ធតាម​បណ្តា គ្រប់​កងឯកភាព ស្របតាម​កម្រិត​បទដ្ឋាន​អន្តរជាតិ​ឱ្យក្លាយ ជា​ធនធាន​កាយរឹ​ទិ្ធ​ដ៏​មាន​សក្តានុពល ក្នុង​ការរៀបចំ​ផែនការ​សកម្មភាព និង​កម្មវិធី​កាយឫទ្ធិ​កម្ម​ក្នុង​កង​ឯកភាព​របស់​ខ្លួន ។
៦-​ត្រូវ​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​, វិស័យ​ឯកជន អង្គការ​ដៃគូ អង្គការ​ពិភពលោក​នៃ​ចលនា​កាយ​ឫទ្ធិ និង​អង្គការ សមាគម កាយឫទ្ធិ​ជាតិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​សហការ​រៀបចំ​សិក្ខាសាលា វេទិកា យុវជន ការផ្លាស់ប្តូរ​វប្បធម៌ វគ្គ​បណ្តុះបណ្តាល និង​ការ​បោះជំរំ​ថ្នាក់​តំបន់ និង​ពិភពលោក ដើម្បី​បង្កើន​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។​
៧-​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំផុស​សកម្មភាព​កាយឫទ្ធិ​ជាតិ​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ស្វែងរក​មូលនិធិ​គ្រាំទ្រ និង​រៀបចំ ព្រឹតិ្តការណ៍​ប្រចាំ​ឆ្នាំ ជាមួយនឹង​ការចូលរួម​ក្នុង​ព្រឹតិ្តការណ៍​កាយឫ​ទ្ធិ​អន្តរជាតិ​នានា​។

ចុងបញ្ចប់​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ និង​ប្រកាស​ទទួលស្គាល់​ក្រុមប្រឹក្សា និង គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយឫ​ទ្ធិជាតិ​កម្ពុជា​អាណត្តិ​ទី ៤ ឆ្នាំ ២០២២-២០២៦ តាម​ស្មារតី​អង្គ​មហាសន្និបាត និង​បាន​អំពាវនាវ​សប្បុរសជន វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល សូម​បន្ត​ចូលរួម​ឧបត្ថម្ភ​ជា​ធនធាន និង​មធ្យោបាយ​នានា ដើម្បី​ជំរុញ​ចលនា​អប់រំ តាម​ប្រព័ន្ធ​កាយឫទ្ធិ​កម្ម រួមចំណែក​លើកកម្ពស់​ការអប់រំ​ចំណេះដឹង ជំនាញ​និង​សីលធម៌​ក្នុង​ស្រទាប់​យុវជន​កម្ពុជា​ប្រកបដោយ ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល