នាថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២នេះ ដោយទទួលបាននូវសេចក្តីប្រកាសព័ត៌មានចំពោះស្ថាប័នផ្សព្វផ្សាយមួយចំនួននៃកងរាជអាវិធហត្ថលើផ្ទៃប្រទេស។ ស្ថាប័នអង្គភាពសារព័ត៌មាន ស៊ីអេសភី ធីវីញូស៍(CSP TV News) សូមអរគុណដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានចេញសេចក្តីប្រកាសព័ត៌មានសម្រាប់សារព័ត៌មាន គឺជាឆ្លុះបញ្ចាំងអំពីភាពទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងពីរ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺស្របតាមគោលការណ៍រាជរដ្ឋាភិបាលបានកំពុងដឹកនាំជូនប្រជាជាពលរដ្ឋ និងប្រទេសជាតិកម្ពុជាប្រកបដោយសុខសន្តិភាព។
ដោយឡែក ទោះជាយ៉ាងណាក៏ដោយ រាល់ការចេញផ្សាយតាមវិជ្ជាជីវះនៃរបបអ្នកសារព័ត៌មានសម្រាប់ស្ថាប័នព័ត៌មានដោយផ្អែកទៅលើកសេចក្តីរាយការណ៍ពីប្រភព និងទទួលបានដើម្បីផ្តល់ព័ត៌មានពិតប្រាកដជូនដល់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពសង្គមតែប៉ុណ្ណោះដោយគ្មានន័យណាដែលមានការចោទប្រកាន់លើបុគ្គលណាជាពិសេសមន្ត្រីរាជការណាមួយឡើយ។
អង្គភាពយើងខ្ញុំសូមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជ្រាបជាព័ត៌មាន។ហើយស្ថាប័នអ្នកសារព័ត៌មានរួមសហការដើម្បីជួយពង្រឹងនូវកន្លែងខ្វះខាត មិនថាកន្លែងឬតំបន់ណានោះឡើយ។
ជាទូទៅ អ្នកសារព័ត៌មានធ្វើព័ត៌មានគឺសុទ្ធសឹងតែមានការឆ្លុះបញ្ចាំងព័ត៌មានពិតដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកឈ្នះៗរបស់សម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។