ខណ្ឌច្បារអំពៅ:ដោយមានការចង្អុលដឹកនាំពី ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
នៅព្រឹក ថ្ងៃទី០៧-១០-២០២២ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និង អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ បាន បើកកិច្ចប្រជុំរួមគ្នា ដើម្បីផ្តល់បទពិសោធ ឲ្យគ្នាទៅវិញទៅមក និងផ្តល់ទិន្ន័យ មុខសញ្ញាកំពុងគ្រប់គ្រង់-មុខសញ្ញាសេសសល់ មុខសញ្ញាចេញពីពន្ធនាគារ មុខសញ្ញាមានដីកាចាប់ខ្លួន ឲ្យគ្នាទៅវិញទៅមក, សមាសភាពចូលរួម ៖
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ។លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការ នគរបាលស្រុកកៀនស្វាយ។
លោក អធិការរង ដឹកនាំផែនការងារ នគរ បាលយុត្តិធម៌, លោកអធិការង ដឹកនាំផែនការងារប្រឆាំងគ្រឿងញៀន,លោកអធិការ រង ដឹកនាំ ផែនការងារសន្តិសុខ (ខណ្ឌច្បារអំពៅ-ស្រុកកៀនស្វាយ)។នាយផ្នែកនគរបាលយុត្តិធម៌, នាយផ្នែកប្រឆាំងគ្រឿងញៀន, នាយផ្នែកសន្តិសុខ (ខណ្ឌច្បារអំពៅ-ស្រុកកៀនស្វាយ)។នាយប៉ុស្តិ៍ទាំង០៨ (ខណ្ឌច្បារអំពៅ)។
នាយប៉ុស្តិ៍ទាំង០៣ (ស្រុកកៀនស្វាយ)។