ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្វីត្បិតតែ​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច កម្ពុជា​នៅតែ​ប្តេជ្ញា ចូលរួម​ដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ របស់​សកល​

សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្វីត្បិតតែ​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច កម្ពុជា​នៅតែ​ប្តេជ្ញា ចូលរួម​ដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ របស់​សកល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា ជា​ការរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ របស់​កម្ពុជា ថ្វីត្បិតតែ​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច កម្ពុជា​នៅតែ​ប្តេជ្ញា​ចូលរួម​ដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ​របស់​សកល ដោយ​បាន​បង្កើន​ថវិកាជាតិ​ចំនួន​៣​ដង សម្រាប់​សកម្មភាព​ពាក់​ព័ន្ធ នឹង​ការ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ និង​បានកំណត់​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ប្រមាណ ៤២​ភាគរយ នៅ​ត្រឹម​ឆ្នាំ ២០៣០​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សន្និសីទ​គណបក្ស​អន្តរជាតិ ក្រោម​ប្រធានបទ «​គោល​នយោបាយ​បរិស្ថាន​និង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នៅ​ទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី​តាម​ប្រព័ន្ធ​វីដេអូ នា​រសៀល ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សម្រាប់​រយៈពេល​វែង ប្រកប​ដោយ​អព្យាក្រឹត្យ​កា​បូន ដើម្បី​ជំរុញ​សេដ្ឋកិច្ច​បៃតង ដែល​ធន់​នឹង​អាកាសធាតុ ជាមួយនឹង​ការបញ្ចេញ​កាបូន​តិច​ផងដែរ​។ លើសពីនេះ​ទៀត កម្ពុជា​ក៏​បាន​កំណត់​ផងដែរ ការអភិវឌ្ឍ​បៃតង និង​ការ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ ជា​សមាសភាព​ដ៏​សំខាន់​នៃ​ការកសាង​ភាព​ធន់រ​បស់​សេដ្ឋកិច្ច​កម្ពុជា នៅក្រោយ​វិបត្តិ​នៃ​ជំងឺ កូវី​ដ​-១៩ និង​បានកំណត់​ក្នុង​ច្បាប់​ស្ដី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់ វិនិយោគ​ថ្មី នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​ថាមពល​បៃតង សេដ្ឋកិច្ច​ច​ក្រា និង​កិច្ច​ការពារ​បរិស្ថាន​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា បញ្ហា​បរិស្ថាន​មិន​ស្គាល់​ព្រំដែន​ប្រទេស​ឡើយ ហេតុនេះ មានតែ​កិច្ចសហប្រតិបត្តិការ​និង​សាមគ្គី​អន្តរជាតិ ជា​ធ្លុង​មួយ​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​សកល ឲ្យមាន​ប្រសិទ្ធភាព​និង​ជួយសង្គ្រោះ​ភពផែនដី ពី​គ្រោះមហន្តរាយ​ទាំងឡាយ​សម្រាប់​ជនានុជន​ជា​រៀង​ដរាប​តទៅ​។​

​សម្ដេច​តេជោ​ជឿជាក់ថា យើង​ទាំងអស់​ពិត ជា​អាចធ្វើ​បាន ក្នុងនោះ​ក៏​មាន​ឧទាហរណ៍​ល្អៗ ជាច្រើន​នៃ​សាមគ្គីភាព និង​កិច្ចសហការ​ទាំងនេះ ដូចជា ការអនុវត្ត​ពិធីសារ​ម៉ុងរ៉េអាល់ ដែល​បាន​កាត់បន្ថយ និង​ឈាន​ទៅ​លុបបំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ជាដើម​។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​ពិតជា​អាច​ជម្នះ​នូវ​រាល់ បញ្ហា​ទាំងនេះ ជាមួយគ្នា​បាន​។​

​ជា​ទិសដៅ​បន្ត​សម្ដេច​តេជោ​យល់ថា យើង​ត្រូវ​បន្ត​លើ​ក​កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​អន្តរជាតិ ទាំង​ទ្វេរ​ភាគី និង​ពហុភាគី ដោយ​ទុក​ភាពខុស​គ្នា​ផ្នែក​ប្រព័ន្ធ​ដឹកនាំ នយោបាយ វប្បធម៌ និង ជំនឿ​សាសនា​ដោយឡែក​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ការគាំទ្រ​ហិរញ្ញវត្ថុ និង​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ប្រទេស​អភិវឌ្ឍន៍​ដល់ ប្រទេស​កំពុងអភិវឌ្ឍន៍ គឺជា​ប្រការ​ចាំបាច់​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​សកល​ឱ្យ​កាន់តែ​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ លើសពីនេះ​ទៀត យើង​ក៏​គួរ​ផ្តោតជាសំខាន់ ផងដែរ លើ​ការកសាង និង​ការធ្វើ​សមាហរណកម្ម​ធ​ន​ធាន​មនុស្ស តាមរយៈ​ការចែករំលែក ចំណេះដឹង​អំពី​ការដោះស្រាយ​បញ្ហា​បរិស្ថាន និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជា​ដើម ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​បន្ទាន់​នៃ​បញ្ហា​បរិស្ថាន​សកល​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​ថ្លែង​បញ្ជាក់ថា «​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជាស្រេច ហើយ​យើង​ត្រូវការ​ដៃគូ ទាំង​សាធារណៈ និង​ឯកជន ដើម្បី​ជួយ​យើង​សម្រេចបាន​នូវ​ការប្ដេជ្ញាចិត្ត​ទាំងនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល