ភ្នំពេញ ៖ នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានសម្រេចដកចេញនូវវិធានការសុខាភិបាល ដែលតម្រូវអោយជនបរទេសទាំងអស់ ត្រូវបង្ហាញប័ណ្ឌចាក់វ៉ាក់សាំង ឬសេចក្តីប្រកាសសុខភាព ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លេខ ២៥៤ សខល របស់ក្រសួងសុខាភិបាល ។
នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងបានអំពាវនាវអោយប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ ដូសមូលដ្ឋាន ឬដូសជម្រុញ អញ្ជើញទៅចាក់នៅវ៉ាក់សាំង ដែលមាននៅតាមរាជធានីខេត្ត ដោយពុំតម្រូវអោយបង់ប្រាក់ទេ ។
លើសពីនេះ ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ចៀសវាងការចម្លងវីរុសកូវីដ ១៩ ជាយថាហេតុ ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង ដែលមានដូចតទៅ ៖