(ខេត្តកណ្តាល) ៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សស្រុកកៀនស្វាយ បានរៀបចំពិធីសំណេះសំណាជាមួយក្រុមការងារយុវជនគណបក្សស្រុកទូទាំងស្រុកកៀនស្វាយ នៃខេត្តកណ្ដាល ក្រោមអធិបតីភាព លោក ឡូវ សុខសាន ប្រធានគណៈកម្មាធិការគណបក្សស្រុក កៀនស្វាយ។
ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញ និងចូលរួមមានពីគណចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មាធិការគណបក្សស្រុក ប្រធានគណៈកម្មធិការគណបក្សទាំង៨ ក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិ ចំនួន ៤២៩នាក់
នៅក្នុងពិធីនេះដែរ លោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានអញ្ជើញប្រគល់ប័ណ្ណសរសើរ ជូនដល់សមាជិកសមាជិការក្រុមការងារយុវជន សរុបចំនួន ៤២៩នាក់។
ក្រោយចប់ពិធីសំណេះសំណាល គណៈកម្មាធិការគណបក្សស្រុក បានរៀបចំកម្មវិធីពិសារនំបញ្ចុកសាមគ្គីជាមួយសមាសភាពចូលរួមប្រមាណ ៤៧៥នាក់ផងដែរ។