ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

ចោរ​មាត់រឹង ជា​ជនជាតិ​ចិន​០២​នាក់ មិន​ឆ្លើយ​សារភាព​ទាល់តែសោះ ក៏​នៅតែ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​បាន​សម្រេច​!

ចោរ​មាត់រឹង ជា​ជនជាតិ​ចិន​០២​នាក់ មិន​ឆ្លើយ​សារភាព​ទាល់តែសោះ ក៏​នៅតែ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​បាន​សម្រេច​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​វេលា​ម៉ោង​ប្រមាណ​០១​និង​៥៤​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច អគារ​លេខ B43-B46 ស្ថិត​ក្នុង​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី គាស់​ទម្លុះ​ទ្វារ​កញ្ចក់ ប្រដាប់​ដោយ​ដែក​គាស់ និង​ប៉ុស្តិ៍​ផ្សារ (​ម៉ាស៊ីន​កាត់​ដែក​) ចូល​ក្នុង​ក្រុមហ៊ុន​លក់​មាស​ពេជ្រ ជី ដាយ​មិន រួច​ធ្វើ​សកម្មភាព លួច​គាស់​ទូដែក​យក​ប្រាក់​ប្រមាណ​ជាង ២៣​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​ពេជ្រ​មួយចំនួនទៀត ហើយ​ជនសង្ស័យ​បាន គេចខ្លួន​បាត់​អស់​។​

​ក្រោយពេល​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​៣​សប្តាហ៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំការមន បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ជា​ជនជាតិ​ចិន ដែល​មានឈ្មោះ​៖

១-​ឈ្មោះ LIU YANPING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។​
២-​ឈ្មោះ LI ZHANWU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ ជាង​ជួសជុល​រថយន្ត ស្រុកកំណើត ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ខុន​ដូរ​ម្តុំ​ស៊ូល សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​អាវុធហត្ថ​បាន​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​រក្សាទុក​នូវ ខ្សែក​លោហធាតុ ពណ៌​ស មាន​បណ្តោង​ដាំ​ត្បូង​០១​ខ្សែ និង​ក្រវិល​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង​មួយគូ​, ចិញ្ចៀន​លោហធាតុ ពណ៌​លឿង មាន​ដាំ​ត្បូង​ជុំវិញ ០១​វង់​, ចិញ្ចៀន​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង ០១​វង់ និង​បណ្តោង​ខ្សែក ពណ៌​ស មាន​ដាំ​ត្បូង​ចំនួន​0១ ដែល​គ្រឿងអលង្កា​ទាំងនេះ សុទ្ធតែ​ត្រូវបាន​ចំណាំ​ថា ជា​វត្ថុ​ដែល ចោរ​លួច​យក​ទៅ​កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ ក៏​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​) ក្រៅពីនេះ សមត្ថកិច្ច​អាវុធហត្ថ បាន​ចាប់យក វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ផ្សេងទៀត រួមមាន​៖ រថយន្ត​០១​គ្រឿង ម៉ាក ហាយ​ឡែន​ឌ័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីន​កាត់​ដែក​០១​គ្រឿង ពណ៌​ក្រហម (​ប៉ុស្តិ៍​ផ្សារ​ដែក​), ដែកគាស់​ចំនួន​០២​ដើម​, ម៉ូទ័​រកាត់​ចំនួន​០១ និង​សម្ភារៈ​មួយចំនួនទៀត ក្នុងនោះ​មាន​ទូរស័ព្ទ​០១​គ្រឿង​របស់​ជនសង្ស័យ គឺ​មាន​រូបថត​គ្រឿងអលង្កា​មួយ​កញ្ចប់​ធំ របស់​ជនរងគ្រោះ ដែល​នៅ​រក​មិនទាន់​ឃើញ​ផងដែរ​។

​បើទោះបីជា​មាន​វត្ថុតាង​ជាប់​ខ្លួន​ច្រើន​យ៉ាងនេះ​ក៏ដោយ តែ​ជនជាតិ​ចិន​ទាំង​០២​នាក់​នេះ នៅតែ​មិន​ព្រម​សារភាព​ទទួល កំហុស​ដាច់ខាត ដោយ​បដិសេធ​ថា​ខ្លួន​មិនដឹង​អ្វី​ទាំងអស់​។​

​ចុង​ក្រោយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​០២​នាក់ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​បានសម្រេច​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល