អបអរសាទរចំពោះការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដែលជាសមិទ្ធផលផ្លូវល្បឿនលឿនថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។
មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះបាន សូមបងប្អូនប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី “លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន” តាមការណែនាំរបស់ក្រសួង សាធារណការ និងដឹកជញ្ជូនជាមុនសិន។
សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយសុវត្ថិភាព៕