នៅថ្ងៃអង្គារ១០ រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងកន្លែងលេងល្បែងស៊ីសង (អាប៉ោង) មួយកន្លែង នៅចំណុចក្នុងព្រៃខាងលិច ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ឃាត់បានមនុស្សចំនួន០៨ នាក់ ស្រី៤នាក់:
១/ឈ្មោះ ព្រុំ វិន ភេទប្រុស អាយុ ៦៣ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២/ឈ្មោះ ប៉ុម សារ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣/ឈ្មោះ យឹម ខន ភេទប្រុស អាយុ៥១ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៤/ឈ្មោះ ម៉ុត ឈឿន ភេទប្រុស អាយុ៧៣ឆ្នាំ ភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៥/ឈ្មោះ ស៊ុ ហឿន ភេទស្រី អាយុ៤០ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៦/ឈ្មោះ ខាន់ មួយ ភេទស្រី អាយុ៤២ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៧/ឈ្មោះ តែម សុខឡេង ភេទស្រី អាយុ៣៧ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨/ឈ្មោះ ចាន់ នី ភេទស្រី អាយុ៤០ឆ្នាំ ភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកព្រែកជីក ខេត្តកំពង់ចាម។
ចំណែកសម្ភារៈវត្ថុតាង ដែលបានដកហូតរួមមាន ៖
-មេអាប៉ោង ចំនួន ៨ គ្រាប់
-ចានបាញ់អាប៉ោង ចំនួន ១
-គំរបផ្តិល ១
-កម្រាលអាប៉ោង ១
-ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាកអប់ប៉ូ
-លុយខ្មែរចំនួន៣៣២៨០០៛(សាមសិបបីមុឺនពីរពាន់ប្រាំបីរយរៀល) និងលុយដុល្លារ១០០$(មួយរយដុល្លារ)។
ករណីខាងលើជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕