(ខេត្តកណ្តាល) ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយខេត្តកណ្តាល បានបើកកិច្ចប្រជុំជាមួយកម្លាំងផ្នែកចរាចរណ៍ដោយមានការចូលរួមពីលោកអធិការ រងស្រុកនិងលោកនាយផ្នែកនិងមន្ត្រីក្រោមឱវ៉ាទ។
លោកអធិការស្រុកកៀនស្វាយបានជម្រុញដល់មន្ត្រីត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវសាធារណៈនៅក្នុងឱកាសបុណ្យភ្ចុំបិណ្ឌនាពេលខាងមុខនេះ ៕