ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជាស្នងការងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ។ នេះបើតាមប្រកាស ដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
គួរជម្រាបជូនថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សរុបចំនួន ២៧ រូប ។
គួរបញ្ជាក់បន្ថែមទៀតថា ក្នុងប្រកាសនោះ បានឲ្យដឹងថា មានមន្ដ្រីនគរបាលចំនួន១៨រូប ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង។ ដោយឡែក ចំនួន៩រូប ត្រូវបានតម្លើងឋានន្ដរស័ក្ដិ។សូមអានខ្លឹមសារទាំងស្រុងនៃប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដូចខាងក្រោម៖