ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ប្រភេទ​ជីវៈចម្រុះ​កំពុង​ស្ថិត​ក្នុង​ការសង្ស័យ​ខ្ពស់​ថា​អាចជា​ប្រភេទ​ថ្មី នៅ​តំបន់​ភ្នំ​ក្នុង​ខេត្ត​កំពត​

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ប្រភេទ​ជីវៈចម្រុះ​កំពុង​ស្ថិត​ក្នុង​ការសង្ស័យ​ខ្ពស់​ថា​អាចជា​ប្រភេទ​ថ្មី នៅ​តំបន់​ភ្នំ​ក្នុង​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាម​ការសិក្សា​ពី​ក្រុម​ជំនាញ​ជីវៈចម្រុះ​នៃ​ក្រសួង​បរិស្ថាន​នាពេល​ថ្មីៗ​នេះ បានបង្ហាញ​ថា តំបន់​បេតិភណ្ឌធ​ម្ម​ជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួង និង​តំបន់​បេតិភណ្ឌធ​ម្ម​ជាតិ ភ្នំ​ទទុង​-​ភ្នំ​តូច ស្ថិតក្នុង​ខេត្ត​កំពត មាន​ថនិកសត្វ​ចំនួន ១២​ប្រភេទ ល្មូ​ន​ចំនួន ១៨​ប្រភេទ និង​ថលជលិក (​ក្រុម​កង្កែប​) ៨​ប្រភេទ ក្នុងនោះ ៣​ប្រភេទ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ​បំផុត (CR) ២​ប្រភេទ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ (EN) និង​២​ប្រភេទ​ទៀត​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ងាយ​ទទួល​រងគ្រោះ​(VU) និង​ប្រភេទ​ជាច្រើន​ទៀត​កំពុង​ស្ថិត​ក្នុង​ការកំណត់​អត្តសញ្ញាណ​តាមបែប​វិទ្យាសាស្ត្រ និង​កំពុង​ស្ថិត​ក្នុង​ការសង្ស័យ​ខ្ពស់​ថា​អាចជា​ប្រភេទ​ថ្មី ហើយ​ក្រុម​ការងារ​ក៏​បាន​ប្រមូល​សំណាក​មួយចំនួន​សម្រាប់​រក្សាទុក និង​សិក្សា​បន្ត​ផងដែរ​។​

​សូមបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ជីវៈចម្រុះ សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​សម្បត្តិ​វប្បធម៌​ធម្មជាតិ ជាពិសេស​ភ្នំ​ថ្ម​កំបោរ និង​ល្អាង​ភ្នំ​ជាច្រើន ទើប​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចេញ​អនុក្រឹត្យ​ចំនួន​២ គឺ​អនុក្រឹត្យ​លេខ ១២. អនក្រ​.​បក ស្តីពី​ការបង្កើត​តំបន់​បេតិភណ្ឌធ​ម្ម​ជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួង (​ទំហំ​២៥​ហ​ត​) ស្ថិតក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត និង​អនុក្រឹត្យ​លេខ ១៣. អនក្រ​.​បក ស្តីពី​ការបង្កើត​តំបន់​បេតិភណ្ឌធ​ម្ម​ជាតិ ភ្នំ​ទទុង​-​ភ្នំ​តូច (​ទំហំ​៨៣,៤៤​ហ​ត​) ស្ថិតក្នុង​ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស ខេត្ត​កំពត​។

​តាម​ការសិក្សា​ស្រាវជ្រាវ ភ្នំ​នេះ​ជា​ទី​ជម្រក​របស់​សត្វ​ប្រចៀវ​ស៊ី​សត្វល្អិត​រាប់សិប​ម៉ឺន​ក្បាល ដែល​អាច​ផលិត​លាមក​ប្រចៀវ​សម្រាប់​ប្រជាពលរដ្ឋ យក​ទៅ​ធ្វើ​ជា​ជីធម្មជាតិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​
​ប្រភព​៖​ក្រសួង​បរិស្ថាន​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល